Recent Posts

Seo Services

បទបង្ហាញទូទាំងស្រុកពាមជរ ក្រោមការឧបត្ថម្ភដោយលោក ស សុខា និងលោកស្រី សំរាប់ប្អូនៗថ្នាក់ទី១២

News New : ក្នុងនាមជាអ្នកតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា មណ្ឌលព្រៃវែង និងជាប្រធាន សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តព្រៃវែង លោក ស សុខា តែងតែខិតខំ ប្រឹងប្រែង រិះរកគ្រប់ ធ្វើយ៉ាងណា ជួយដល់សិស្សាសិស្សថ្នាក់ទី១២ ដើម្បីត្រៀមសញ្ញាបត្រ ដូចជា ៖ ការជួលគ្រូបំប៉ន បន្ថែមក្រៅពីម៉ោងរៀន ការផ្តល់រង្វាន់លើកទឹកចិត្តសំរាប់អ្នកនិទ្ទេស A (ម៉ូតូ ១គ្រឿង) ការផ្តល់នូវ អាហារូបករណ៍ចូលរៀនមហាវិទ្យាល័យ ដោយឥតបង់ថ្លៃ និងការបញ្ជូនក្រុមការងារទៅចុះធ្វើបទ បង្ហាញស្តីពី វិធីសាស្ត្ររៀនត្រៀមប្រលង និងជ្រើសរើសជំនាញមហាវិទ្យាល័យ ជាដើម។

ជាក់ស្តែង កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៦ ម្សិលម៉ិញនេះ លោក ស សុខា បានចាត់ឱ្យក្រុម ការងារចុះធ្វើបទបង្ហាញស្តីពី វិធីសាស្ត្ររៀនត្រៀមប្រលង និងជ្រើសរើសជំនាញមហាវិទ្យាល័យ
ចុះធ្វើបទបង្ហាញនេះដល់សិស្សថ្នាក់ទី១២ ទូទាំងស្រុកពាមជរ ខេត្តព្រៃវែង។

បើតាមការអោយដឹងពីសំណាក់លោក ទូច វណ្ណ: ដែលជាគ្រូឧទ្ទិសនាមវគ្គនេះ បានបញ្ជាក់ថា បទ បង្ហាញនេះ ទទួលបានការឧបត្ថម្ភដោយលោក ស សុខា និងលោកស្រី និងរៀបចំដោយសហភាព សហព័ន្ធយុវជនកម្ពុជា ខេត្តព្រៃវែង។

លោក ទូច វណ្ណ: បានបន្តទៀតថា នៅទូទាំងស្រុកពាមជរ មានវិទ្យាល័យចំនួន ៣ គឺ វិទ្យាល័យ ព្រែកក្របៅ ដែលមានសិស្សថ្នាក់ទី១២ ចំនួន ៧៦នាក់ វិទ្យាល័យ រស្មីសាមគ្គី ចំនួនសិស្សថ្នាក់ ទី១២ ចំនួន ៣៨នាក់ និងវិទ្យាល័យ ឈើទាល ដែលមានសិស្សថ្នាក់ទី១២ ចំនួន ៣៨នាក់។

ចំពោះប្រធានបទ នៃបទបង្ហាញខាងលើនេះ គឺផ្តោតទៅលើចំណុចសំខាន់៣ គឺ៖
១. វិធីសាស្ត្រមើលមេរៀនឆាប់ចាំមិនងាយភ្លេច ( ឧទ្ទិសនាមដោយលោក ទូច សុខ: )
២. វិធីសាស្ត្ររៀនមុខវិជ្ជាបែបលំហាត់ ( ឧទ្ទិសនាមដោយលោក ទូច វណ្ណ: )
៣. គន្លឹះជ្រើសរើសជំនាញមហាវិទ្យាល័យ ( ឧទ្ទិសនាមដោយលោក ទូច សុខ: )
និងសម្របសម្រួលដោយលោក មាស សុខុម ។

 បញ្ជាក់: បទបង្ហាញស្តីពី " វិធីសាស្ត្ររៀនត្រៀមប្រលង និងជ្រើសរើសជំនាញមហាវិទ្យាល័យ " ក្រោមការឧបត្ថម្ភដោយលោក ស សុខា និងលោកស្រី នឹងបន្តចុះធ្វើនៅទូទាំងខេត្តព្រៃវែងតែម្តង៕






















អត្ថបទ៖ អារុណ







បទបង្ហាញទូទាំងស្រុកពាមជរ ក្រោមការឧបត្ថម្ភដោយលោក ស សុខា និងលោកស្រី សំរាប់ប្អូនៗថ្នាក់ទី១២ បទបង្ហាញទូទាំងស្រុកពាមជរ ក្រោមការឧបត្ថម្ភដោយលោក ស សុខា និងលោកស្រី សំរាប់ប្អូនៗថ្នាក់ទី១២ Reviewed by Unknown on 6:34:00 PM Rating: 5

No comments:

Powered by Blogger.