Recent Posts

Seo Services

បទបង្ហាញក្រោមការឧបត្ថម្ភដោយឯកឧត្តម ស សុខា ទូទាំងស្រុកពាមរក៍


News New: ដោយមានការយកចិត្តទុកដាក់ខ្ពស់ និងឧបត្ថម្ភផ្ទាល់ពីសំណាក់ឯកឧត្តម ស សុខា អ្នក តំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា ខេត្តព្រៃវែង និងលោកជំទាវ និងសហការណ៍រៀបចំដោយ សហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកពាមរក៍ នាព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៦នេះ លោក ទូច វណ្ណ: លោក ទូច សុខ: និងលោក មាស សុខុម បានចុះធ្វើបទបង្ហាញស្តីពី  វិធីសាស្ត្ររៀនត្រៀម ប្រលង និងជ្រើសរើសជំនាញមហាវិទ្យាល័យ ដល់សិស្សានុសិស្សថ្នាក់ទី១២ ចំនួន ១៧៤នាក់ នៅ ក្នុងវិទ្យាល័យ ពាមរក៍ ដែលស្តិតនៅក្នុងស្រុកពាមរក៍ ខេត្តព្រៃវែង។
  ការងារបានចុះចែករំលែកបទពិសោធន៍ដល់បេក្ខជនត្រៀមប្រលងបាក់ឌុបទាំងអស់ក្នុងស្រុកពាមរក៌ចំនួនជាង១៧០នាក់ចប់ជាស្ថាពរ។ បទបង្ហាញ ដែលផ្តល់ជូនប្អូនៗ នៅពេលនោះ រួមមានចំណុចសំខាន់ៗដូចជា ៖
-វិធីរៀនផ្នែកវិទ្យាសស្ត្រសង្គម
-វិធីរៀនផ្នែកវិទ្យាសាស្ត្រពិត
-ប្រការគួរប្រុងប្រយ័ត្នមុនពេលប្រលង
-ប្រការគួរធ្វើ និងមិនគួរធ្វើក្នុងពេលប្រលង ។

ក្រៅពីការធ្វើបទបង្ហាញខាងលើនេះ ក្រុមការងារបានប្រកាសផ្ដល់រង្វាន់ម៉ូតូ ១គ្រឿង ជូនដល់ប្អូនៗ ណា ដែលប្រលងជាប់ បាននិទ្ទេស A និង បំពេញបែបបទ ដើម្បីស្នើសុំអាហារូបករណ៍ពីសំណាក់ ឯកឧត្តម  ស សុខានិងលោកជំទាវ រៀនដោយឥតបង់ថ្លៃថ្នាក់មហាវិទ្យាល័យផងដែរ។

សូមបញ្ជាក់ថា: បេសកកម្មនេះ គណបក្សប្រជាជនកម្ពុជា ពុំបានគិតអំពីនិន្នាការនយោបាយបន្តិច ណាឡើយ គឺធ្វើដើម្បីយុវជនខ្មែរទាំងអស់គ្នា ក្នុងបំណងចង់ឲ្យប្អូនៗជាប់បាក់ឌុប និងរៀនបន្តទៅ ឧត្ដមសិក្សាឲ្យបានកាន់តែច្រើន។


បទបង្ហាញក្រោមការឧបត្ថម្ភដោយឯកឧត្តម ស សុខា ទូទាំងស្រុកពាមរក៍ បទបង្ហាញក្រោមការឧបត្ថម្ភដោយឯកឧត្តម ស សុខា ទូទាំងស្រុកពាមរក៍ Reviewed by Unknown on 12:02:00 AM Rating: 5

No comments:

Powered by Blogger.