Recent Posts

Seo Services

បទបង្ហាញក្រោមការឧបត្ថម្ភដោយឯកឧត្តម ស សុខា ទូទាំងស្រុកពារាំង

News New : ក្រោមការឧបត្ថម្ភ និងយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ឯកឧត្តម ស ​សុខា អ្នកតំណាង រាស្ត្រគណបក្សប្រជាជនកម្ពុជា មណ្ឌលព្រៃវែង និងលោកជំទាវ នាថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៦ នេះ ក្រុមការងារចុះធ្វើបទបង្ហាញស្តីពី វិធីសាស្ត្ររៀនត្រៀមប្រលង និងជ្រើសរើសជំនាញមហា វិទ្យាល័យ បានចុះឬធ្វើបទបង្ហាញដល់សិស្សថ្នាក់ទី១២ ទូទាំងស្រុកពារាំង ខេត្តព្រៃវែង​ ដែលរួម មាន៖ វិទ្យាល័យ ហ៊ុន សែន​កំពង់ពពិល ចំនួន ៥៤នាក់ វិទ្យាល័យ ញឹម វណ្ណដា ពារាំង ចំនួនសិស្ស ១២០នាក់ និងវិទ្យាល័យ ព្រៃព្នៅ ចំនួន ៥៦នាក់ ។

ក្នុងឱកាសសំណេះសំណាលជាមួយប្អូនៗសិស្សានុសិស្សទាំងបីវិទ្យាល័យ លោក ទូច សុខ: បាន នាំពាក្យផ្តាំផ្ញើពីសំណាក់ឯកឧត្តម ស សុខា និងលោកជំទាវ អោយប្អូនៗខិតខំរៀនសូត្រ ប្រឹងប្រែង ប្រលងយកសញ្ញាបត្រ នាថ្ងៃទី២២ ខែសីហា ខាងមុខនេះអោយបានជាប់ និងបាននិទ្ទេសល្អគ្រប់ៗ គ្នា និងបានសន្យាផ្តល់រង្វាន់ម៉ូតូ ១គ្រឿង សំរាប់សិស្សប្រលងជាប់បាននិទ្ទេសA ព្រមទាំងផ្តល់ជូន នូវអាហារូបករណ៍រាប់រយកន្លែងសំរាប់ប្អូនៗ ដែលគ្មានលទ្ធភាពបង់លុយថ្លៃសិក្សាថ្នាក់មហាវិទ្យា ល័យ ផងដែរ។ ជាងនេះទៅទៀត បានផ្តាំផ្ញើដល់ប្អូនៗទាំងអស់ ត្រូវថែរក្សាសុខភាពឱ្យល្អ ចៀស វាងការឈឺថ្កាត់ក្នុងថ្ងៃប្រលង ការរៀបចំឯកសារសំគាល់ខ្លួននានាសំរាប់ថ្ងៃប្រលង និងការចៀស វាងអោយផុតពីការគ្រោះថ្នាក់ចរាចរណ៍ផ្សេងៗមុន ពេល និងក្រោយប្រលង។

ឯកឧត្តម ស សុខា ក៏ផ្តាំផ្ញើផងដែរ អោយប្អូនៗចេះស្រលាញ់គ្នា សាមគ្គីគ្នា រួបរួមគ្នា ជាធ្លុងមួយ ក្នុងនាមជាខ្មែរ ដោយមិនប្រកាន់និន្នាការនយោបាយអ្វីឡើយ។

បញ្ជាក់: ក្រុមការងារចុះធ្វើបទបង្ហាញនេះ រួមមាន៖ លោក ទូច វណ្ណ: លោក ទូច សុខ: និងលោក មាស សុខុម ៕











អត្ថបទ៖ អារុណ
បទបង្ហាញក្រោមការឧបត្ថម្ភដោយឯកឧត្តម ស សុខា ទូទាំងស្រុកពារាំង បទបង្ហាញក្រោមការឧបត្ថម្ភដោយឯកឧត្តម ស សុខា ទូទាំងស្រុកពារាំង Reviewed by Unknown on 2:54:00 AM Rating: 5

No comments:

Powered by Blogger.