Recent Posts

Seo Services

ថ្ងៃស្អែកនេះ សភាពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជកម្មម៉ុងហ្គោលី នឹងចុះអនុសារណ:យោគយល់គ្នាមួយ

News New: នាព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៦នេះ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្ម កម្ពុជា និងគណ:ប្រតិភូសភាពាណិជ្ជកម្ម កម្ពុជា បានជួបពិភាក្សាការងារជាមួយ លោក LKHAG VAJAV Baatarjav ប្រធានសភាពាណិជ្ជកម្ម និងឧស្សាហកម្មជាតិ ម៉ុងហ្គោលី នាវិមានរដ្ឋម៉ុងហ្គោលី ក្នុងទីក្រុងអ៊ូឡាបាទ័រ ប្រទេសម៉ុងហ្គោលី ។

ក្នុងជំនួបពិភាក្សានោះដែរ ភាគីទាំងពីរបានឯកភាពគ្នាលើការបង្កើនកិច្ចសហប្រតិបត្តិការ ពាណិជ្ជ កម្មរវាងប្រទេស និងរឹតចំណងទាក់ទងជិតស្និទ្ធរវាងសភាពាណិជ្ជកម្មទាំងពីរ។ ជាងនេះទៅទៀត ភាគីទាំងពីរ ក៏បានឯកភាពគ្នា ចុះអនុស្សារណៈយោគយល់គ្នា នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៦ ថ្ងៃ ស្អែកនេះ ។ ក្រៅពីនេះ ប្រធានសភាពាណិជ្ជកម្ម និងឧស្សាហកម្មជាតិ ម៉ុងហ្គោលី នឹងដឹកនាំគណៈ ប្រតិភូធុរកិច្ចម៉ុងហ្គោល មកធ្វើទស្សនកិច្ចនៅកម្ពុជា ក្នុងពេលវេលាដ៏សមស្របណាមួយ។



 អត្ថបទ៖ អារុណ
ថ្ងៃស្អែកនេះ សភាពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជកម្មម៉ុងហ្គោលី នឹងចុះអនុសារណ:យោគយល់គ្នាមួយ ថ្ងៃស្អែកនេះ សភាពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជកម្មម៉ុងហ្គោលី នឹងចុះអនុសារណ:យោគយល់គ្នាមួយ Reviewed by Unknown on 5:33:00 AM Rating: 5

No comments:

Powered by Blogger.