Recent Posts

Seo Services

បទបង្ហាញក្រោមការឧបត្ថម្ភដោយឯកឧត្តម ស សុខា ទូទាំងស្រុកបាភ្នំ

News New : ដើម្បីចូលរួមអភិវឌ្ឍសមត្ថភាពប្អូនៗសិស្សានុសិស្សថ្នាក់ទី១២ ត្រៀមប្រលងសញ្ញា បត្រទុតិយភូមិ ( បាក់ឌុប ) នាថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៦ ខាងមុខនេះ ឯកឧត្តម ស សុខា អ្នក តំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា មណ្ឌលព្រៃវែង និងលោកជំទាវ បានចាត់អោយក្រុមការ ងារចុះធ្វើបទបង្ហាញស្តីពី វិធីសាស្ត្ររៀនត្រៀមប្រលង និងជ្រើសរើសជំនាញមហាវិទ្យាល័យ ដល់ សិស្សថ្នាក់ទី១២ ទូទាំងខេត្តព្រៃវែង។ ជាក់ស្តែង នារសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៦នេះ ក្រុម ការងារឯកឧត្តម ស សុខា ដែលដឹកនាំដោយលោក ទូច វណ្ណ: លោក ទូច សុខ: និងលោក មាស សុខុម បានចុះធ្វើបទបង្ហាញខាងលើនេះ នៅទូទាំងស្រុកបាភ្នំរួមមាន៖ វិទ្យាល័យ បាភ្នំ ចំនួនសិស្ស ៩៥នាក់ និងវិទ្យាល័យ ជា ស៊ីម រក្សជ័យ ចំនួនសិស្ស ១២០នាក់ ។

បញ្ជាក់: បទបង្ហាញស្តីពី វិធីសាស្ត្ររៀនត្រៀមប្រលង និងជ្រើសរើសជំនាញមហាវិទ្យាល័យ នេះ នឹងបង្ហាញពីគន្លឹះសំខាន់ៗរួមមាន៖
-វិធីសាស្ត្រមើលមេរៀនចាំបានយូរមិនងាយភ្លេច
-វិធីសាស្ត្ររៀនមុខវិជ្ជាលំហាត់
-គន្លឺះជ្រើសរើសជំនាញមហាវិទ្យាល័យ ។

ក្រៅពីបទបង្ហាញខាងលើនេះ ឯកឧត្តម ស សុខា និងលោកជំទាវ ក៏បានផ្តល់ជូនប្អូនៗសិស្សថ្នាក់ ទី១២ ដែលប្រលងជាប់បាននិទ្ទេសA ផ្តល់ជូនម៉ូតូ ១គ្រឿង និងផ្តល់ជូននូវអាហារូបករណ៍ជាច្រើន កន្លែងផងដែរ៕


អត្ថបទ៖ អារុណ






បទបង្ហាញក្រោមការឧបត្ថម្ភដោយឯកឧត្តម ស សុខា ទូទាំងស្រុកបាភ្នំ បទបង្ហាញក្រោមការឧបត្ថម្ភដោយឯកឧត្តម ស សុខា ទូទាំងស្រុកបាភ្នំ Reviewed by Unknown on 7:54:00 AM Rating: 5

No comments:

Powered by Blogger.