Recent Posts

Seo Services

ស្រុកស្វាយអន្ទរ ជាប់ចំណាត់ថ្នាក់លេខ១ ទូទាំងខេត្តព្រៃវែង

News New : ស្រុកស្វាយអន្ទរ ជាស្រុកមួយក្នុងចំណោមស្រុក ក្រុងទាំង ១៣ ទូទាំងខេត្តព្រៃវែង នា ទឹកដីនៃព្រះរាជាណាចក្រកម្ពុជាយើង។ ស្រុកស្វាយអន្ទរ មានវិសាលភាពធំទូលាយ និងមានប្រជា ពលរដ្ឋរស់នៅច្រើនកុះករ ព្រមទាំងមានធម្មជាតិស្រស់បំព្រងគួរអោយចង់គយគន់ក្រៃលែង ។ បើ យើងនិយាយពីការកែច្នៃផលិតផលផ្សេងៗ ស្រុកនេះជាប់ចំណាត់ថ្នាក់លេខ១ ជាស្រុកដែលសំបូរ ទៅដោយសិប្បកម្ម ក្រុមហ៊ុន ហាង ផ្ទះ ដែលផលិតសមិទ្ធិផលដើម ទៅជាសមិទ្ធិផលសំរេចជាប់ ចំណាត់លេខ១ ប្រចាំខេត្តព្រៃវែង។ ក្រៅពីសិប្បកម្មកែច្នៃនេះ ឃុំមួយក្នុងស្រុកស្វាយអន្ទរ ដែលជា ប្រជាពលរដ្ឋនិយមដាំដុះដំណាំអំពៅស្ទើរគ្រប់គ្រួសារ គឺឃុំជាខ្លាង។ បើតាមការលើកឡើងពីអ្នកឃុំ នោះថា ពួកគាត់ចូលចិត្តដាំអំពៅ ព្រោះដីនៅតំបន់នោះសំបូរទៅដោយជីវជាតិ ដែលត្រូវទៅនឹង ដំណាំអំពៅ ។ ចំពោះផលទទួលបានពីដំណាំអំពៅនេះ ក៏ច្រើនគួរសមដែរ ដោយក្នុង ១ឆ្នាំកសិករ អាចទទួលបានចំណូលអំពៅ ១ហិកតាពី ២៥លានរៀល ទៅ២៦លានរៀល។ ចំណែកបញ្ហាទីផ្សារ  វិញប្រជាកសិករមិនបារម្ភពីអ្នកទិញឡើយ ព្រោះអ្នកទិញគេមកទិញដល់ចំការតែម្តង។ជាងនេះទៅ ទៀត ក្នុងឃុំជាខ្លាង ទាំងមូល មានចំនួនប្រជាពលរដ្ឋចំណាកស្រុកក៏តិចតួច គឺមិនដូចស្រុកផ្សេងៗ ឡើយ ។ ម្យ៉ាងប្រជាពលរដ្ឋ ដែលមិនមានដី រឺលទ្ធភាពដាំអំពៅនោះ ពួកគាត់ក៏អាចរកកំរៃពីការស៊ី ឈ្នួលកាប់អំពៅអោយគេ ក្នុង ១ថ្ងៃ ពី ៤ម៉ឺនរៀល ទៅ ៥ម៉ឺនរៀលផងដែរ៕

អត្ថបទ៖ លោក ឡាង​ បូរិន



ស្រុកស្វាយអន្ទរ ជាប់ចំណាត់ថ្នាក់លេខ១ ទូទាំងខេត្តព្រៃវែង ស្រុកស្វាយអន្ទរ ជាប់ចំណាត់ថ្នាក់លេខ១ ទូទាំងខេត្តព្រៃវែង Reviewed by Unknown on 3:08:00 AM Rating: 5

No comments:

Powered by Blogger.