Recent Posts

Seo Services

លោក ស សុខា ជូនពរកីឡាករ កីឡាការិនីកម្ពុជា ទៅប្រកួតកីឡាអាស៊ានលើកទី១៨

News New : នាព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៦ នេះ លោក ស សុខា អ្នកតំណាងរាស្ត្រគណបក្ស ប្រជាជនកម្ពុជា មណ្ឌលព្រៃវែង និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តព្រៃវែង  បាន សរសេរបង្ហោះក្នុង Account Facebook របស់លោក ដោយធ្វើការជូនពរជ័យដល់កីឡាករ កីឡាការិ នីកម្ពុជា ក្នុងគ្រាដែលកីឡាករ កីឡាការិនីកម្ពុជា ចូលរួមប្រកួតកីឡា សាកលវិទ្យាល័យអាស៊ាន លើកទី១៨ នាថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ ខាងមុខនេះ សូមអោយយកីឡាករកីឡាការិនីកម្ពុជា ទទួលបានជោគជ័យ ដោយនាំមកនូវមេដាយមាស និងមេដាយផ្សេងៗទៀតកុំបីខាន ។ ជាងនេះ ទៅទៀត លោក ស សុខា ក៏សូមជូនពរអោយកីឡាករ កីឡាការិនី ទាំងអស់ មានសុវត្ថិភាពក្នុងការ ធ្វើដំណើរទាំងទៅទាំងមក និងជាពិសេស សូមមានសុខភាពល្អបរិបូណ៍៕
អត្ថបទ៖ អារុណ






លោក ស សុខា ជូនពរកីឡាករ កីឡាការិនីកម្ពុជា ទៅប្រកួតកីឡាអាស៊ានលើកទី១៨ លោក ស សុខា ជូនពរកីឡាករ កីឡាការិនីកម្ពុជា ទៅប្រកួតកីឡាអាស៊ានលើកទី១៨ Reviewed by Unknown on 9:01:00 PM Rating: 5

No comments:

Powered by Blogger.