Recent Posts

Seo Services

មុខរបរចំនួន ២ កំពុងពេញនិយមក្នុងទីក្រុងភ្នំពេញ?

News New : នៅក្នុងរាជធានីភ្នំពេញ ប្រជាពលរដ្ឋខ្មែរ បានបង្កើតមុខរបរថ្មីចំនួន ២ទៀត ក្រៅពីមុខ របរដែលមានស្រាប់ ហើយមុខរបរទាំងពីរនេះ កំពុងតែពេញនិយមទៀតផងគឺ ដាក់ធុងបាសច្រៀង តាមផ្លូវ តាមស្តុបរបស់បងប្អូនជនពិការ និងដើរសុំទានរបស់យាយតាចាស់ជរា និងក្មេងតូចៗដើម្បី រកលុយចិញ្ចឹមជីវិត បើទោះបីជាថ្នាក់ដឹកនាំបានចេញចំណាត់ការយ៉ាងណាក៏ដោយ។

ការច្រៀងសុំជំនួយពីសំណាក់បងប្អូនជនពិការ វាមិនអាក្រក់នោះទេ ព្រោះពួកគាត់ប្រើសមត្ថភាព និងកំលាំងខ្លួនឯង ហើយក៏មិនបានបង្ខិតបង្ខំ បងប្អូនណាអោយលុយពួកគាត់ដែរ គឺស្រេចតែសទ្ធា ប៉ុណ្ណោះ។ ប៉ុន្តែអ្វីដែលជាផលប៉ះពាល់ គឺ ភ្នែកបរទេសដែលគេធ្វើដំណើរតាមផ្លូវ គេនឹងវាយតំលៃ ខ្មែររបៀបម៉េច ពិសេសថ្នាក់ដឹកនាំ? ម្យ៉ាងបងប្អូនជនពិការខ្លះ អាចនឹងទទួលបានផលមិនសក្តិសម ទៅនឹងកំលាំងដែលខ្លួនបានបញ្ចេញ ព្រោះគាត់ស្ថិតនៅក្រោមស្ថាប័នណាមួយជាដើម ។ ជាងនេះ ទៅទៀត ពួកគាត់នឹងអាចប្រឈមទៅនឹងបញ្ហាសុខភាពនាពេលខាងមុខ ព្រោះអង្គុយ រឺឈរច្រៀង កណ្តាលថ្ងៃវាល់ល្ងាចនោះ។

ចំណែកឯមុខរបរដើរសុំទាន វិញ គេសង្កេតឃើញថា សំបូរណាស់ចាស់ៗ និងក្មេងតូចៗ ។ ចាស់ៗ ហាក់បីដូចជា កើនឡើងច្រើនទៅៗ ក្នុងមួយរយ:ពេលនេះ។ ចំពោះចាស់ៗដើរសុំទាននេះ ដូចជា មិនល្អទេ ព្រោះធ្វើអោយបាត់បង់តំលៃសីលធម៌ខ្មែរនាថ្ងៃខាងមុខ ដោយហេតុថា ខ្មែរយើងនិយម គោរពឱនលំទោនចាស់ព្រឹទ្ធាចារ្យ  ឪពុកម្តាយ អ៊ំពូមីង បង និងអ្នកមានវ័យចាស់ជាង ប៉ុន្តែរាល់ថ្ងៃ នេះ ចាស់ៗដើរសំពះសុំទានក្មេងៗ ជួនពេលខ្លះ ត្រូវគេដេញចេញពីកន្លែងលក់ដូររបស់គេ និងត្រូវ ក្មេងៗនិយាយរិះគន់បែបផ្សេងៗជាដើម។

ចំពោះការសុំទានរបស់ក្មេងៗវិញ មើលទៅអត់ចំណេញ ក្មេងទាំងនោះ អ្នកខ្លះដូចជា ញៀនថ្នាំ អ្នក ខ្លះទៀត ដូចជា ក្មេងទំនើង រកលុយបានទៅជក់ថ្នាំ ទៅអោយអ្នកបញ្ជាខ្លួន(មេក្រុម) ។ ជាងនេះទៅ ទៀត ក្មេងខ្លះ ដើរពរ រឺចងក្រម៉ាព្យួរក្មេងតូចទៀត ដើរសុំទាន ។ ទង្វើរនេះ បានធ្វើអោយប៉ះពាល់ជា ខ្លាំងទៅនឹងសិទ្ធិកុមារ បាត់បង់ការសិក្សា បាត់បង់ការអប់រំ សុខភាព និងគ្រោះថ្នាក់ផ្សេងៗ ។
បញ្ជាក់: នេះគ្រាន់តែជាគមនិតមួយជ្រុងរបស់អ្នកវិភាគ នៃសារព័ត៌មាន News New ប៉ុណ្ណោះ ៕


អត្ថបទ៖ អារុណ

មុខរបរចំនួន ២ កំពុងពេញនិយមក្នុងទីក្រុងភ្នំពេញ? មុខរបរចំនួន ២ កំពុងពេញនិយមក្នុងទីក្រុងភ្នំពេញ? Reviewed by Unknown on 6:42:00 PM Rating: 5

No comments:

Powered by Blogger.