Recent Posts

Seo Services

អ្នកស្រាវជ្រាវថា ដំណាំល្ម៉ើរ ផ្តល់ផលច្រើនបំផុត

News New : ឆ្លងតាមអ្នកសិក្សាស្រាវជ្រាវ និងអ្នកជំនាញកសិកម្ម ផ្នែកដំណាំល្ម៉ើរ នៅលើពិភពលោក និងព្រះរាជាណាចក្រ កម្ពុជា បានបង្ហាញថា ដំណាំល្ម៉ើរ ជាប្រភេទដំណាំហូបផ្លែ ដែលទទួលផលច្រើន និងរយ:ពេលទទួលផលបានយូរបំផុត ក្នុង ចំណោមដំណាំហូបផ្លែនានា។

អ្នកជំនាញកសិមកម្ម ផ្នែកដំណាំល្ម៉ើរ នៃព្រះរាជាណាចក្រកម្ពុជា បញ្ជាក់ថា ដំណាំល្ម៉ើរ ត្រូវទៅនឹងប្រភេទដី និងអាកាសធាតុ ក្នុងប្រទេសកម្ពុជាបំផុត ពិសេសផ្តល់ការលូតលាស់លឿន និងមានផ្លែច្រើនជាងប្រទេសមួយចំនួន នៅលើពិភពលោកទៀត ហើយអ្វីដែលកាន់តែពិសេស ដំណាំល្ម៉ើរ មិនត្រូវការជី មិនសូវត្រូវការទឹក មិនពិបាកថែទាំនោះឡើយ។

ដំណាំល្ម៉ើរ មានដើមកំណើតនៅប្រទេសអារ៉ាប់រួម និងបានមកដល់ប្រទេសកម្ពុជាយើង តាមក្រុមហ៊ុនមួយចំនួន ប្រហែលជា ២ឆ្នាំហើយ។ ប៉ុន្តែដើមល្ម៉ើរ មានដុះនៅក្នុងប្រទេសកម្ពុជាយើងរាប់សិបឆ្នាំមកហើយ គ្រាន់តែប្រជាពលរដ្ឋយើងមួយចំនួនធំ មិនបានស្គាល់ មិនចាប់អារម្មណ៍ និងមិនមានអ្នកបច្ចេកទេសដាំដុះ និងវិធីសាស្ត្រទាញយកផលតែប៉ុណ្ណោះ។

ថ្វីត្បិតតែដំណាំល្ម៉ើរ ជាប្រភេទដំណាំងាយថែទាំ ប៉ុន្តែដំណាំនេះ ត្រូវការអ្នកមានជំនាញ និងមានបច្ចេកទេសគ្រប់គ្រាន់ ទើប ទាញយកផលពីវាបាន។ ទាំងការជ្រើសរើសពូជ ការដាំដុះ ការបង្កាត់ផ្លែ និងការប្រមូលផល គឺសុទ្ធតែត្រូវការអ្នកជំនាញ និង អ្នកបច្ចេកទេស ជាចាំបាច់។ ផ្ទុយទៅវិញ ប្រសិនបើយើងដាំដុះ ដោយគ្មានការជ្រើសរើសពូជច្បាស់លាស់ គ្មានបច្ចេកទេស គ្មានវិធីសាស្ត្របង្កាត់ផ្លែ និងវិធីសាស្ត្រប្រមូលផល នោះអ្នកដាំដុះ អាចជួបបញ្ហាមួយចំនួន ដូចជា ៖ ល្ម៉ើរនោះអត់ផ្លែ ផ្លែតិច តួច ប្រភេទផ្លែមិនមានទីផ្សារ ដើមមិនលូតលាស់ ឬងាប់ ជាដើម។

បើយោងតាមអ្នកជំនាញផ្នែកដំណាំល្ម៉ើរ ប្រចាំក្រុមហ៊ុន KKA ដែលជាក្រុមហ៊ុននាំចូលដើមល្ម៉ើរ និងបណ្តុះកូនពូជល្ម៉ើរ ដ៏ធំ នៅក្នុងប្រទេសកម្ពុជា បានបញ្ហាញថា ក្រុមហ៊ុនរបស់លោក បាននាំយកពូជល្ម៉ើរចំនួន ៦មុខ ដែលល្បីៗនៅលើពិភពលោក និងមានលក់ផ្លែបានក្នុងតំលៃថ្លៃ ចាប់ពី ១៥ដុល្លារ រហូតដល់ ៦០ដុល្លារ ក្នុង ១គីឡូក្រាម និងមានការចុះកុងត្រាទិញផ្លែពីអ្នក ដាំដុះវិញ ក្នុងតំលៃមួយសមរម្យទៀតផង។

ចំពោះក្រុមហ៊ុន KKA មានលក់ និងទិញ ដូចខាងក្រោម៖
១.លក់គ្រាប់ពូជល្ម៉ើរ ក្នុង ១គ្រាប់ ៣ដុល្លារ ផ្តល់បច្ចេកទេសបណ្តុះ ដាំដុះ ផលិតជី ដោយឥតគិតថ្លៃ។
២.លក់កូនពូជល្ម៉ើរ អាយុ ៨ខែ ក្នុងតំលៃ ១ដើម ៧ដុល្លារ ផ្តល់បច្ចេកទេសគ្រប់យ៉ាងដោយឥតគិតថ្លៃ។
៣.លក់កូនពូជល្ម៉ើរ អាយុ ១ឆ្នាំ៥ខែ ១ដើម ១៣ដុល្លារ ផ្តល់បច្ចេកទេសគ្រប់យ៉ាងដោយឥតគិតថ្លៃ និងចុះកុងត្រាទិញផ្លែវិញ ក្នុងតំលៃ ១គីឡូក្រាម ៤ដុល្លារ។
៤.ក្រុមហ៊ុន KKA មានសួនបណ្តុះកូនល្ម៉ើរ និងចំការល្ម៉ើរគំរូ និងអ្នកជំនាញកសិកម្មផ្នែកដំណាំល្ម៉ើរ ជូនបងប្អូនចុះទៅសិក្សា និងសាកសួរដោយផ្ទាល់។
ព័ត៌មានលំអិត៖ ០៧០ ៨៥៥ ៤៥៦ / ០៦៨ ៨៥៥ ៤៥៦ / ០៨៥ ៨៥៥ ៤៥៦ ។




អ្នកស្រាវជ្រាវថា ដំណាំល្ម៉ើរ ផ្តល់ផលច្រើនបំផុត អ្នកស្រាវជ្រាវថា ដំណាំល្ម៉ើរ ផ្តល់ផលច្រើនបំផុត Reviewed by Unknown on 2:54:00 AM Rating: 5

No comments:

Powered by Blogger.