Recent Posts

Seo Services

៣គន្លឹះ ដើម្បីអោយសិក្សារបស់អ្នកដល់គោលដៅ

News New : បើយោងទៅលើការលើកឡើងរបស់លោក ទូច វណ្ណ: ប្រធានអង្គការសបី និងជាវាគ្មិន ដោះស្រាយវិបត្តិការសិក្សា គ្រួសារ និងវិបត្តិស្នេហាតាមវិទ្យុ និងជាគ្រូឧទ្ទិសនាមធ្វើបទបង្ហាញស្តីពី វិធីសាស្ត្ររៀនត្រៀមប្រលង និងជ្រើសរើសជំនាញមហាវិទ្យាល័យ ដល់សិស្សថ្នាក់ទី១២ អោយឱ្យ ដឹងថា ដើម្បីអោយការសិក្សារបស់ប្អូនៗសិស្សានុសិស្សទទួលបានជោគជ័យ និងដល់គោលដៅ គឺ ត្រូវស្គាល់ និងកំណត់ ៣ចំណុចដូចខាងក្រោម៖
ទី១៖ ត្រូវទទួលស្គាល់ថា ការសិក្សាមានប្រយោជន៍អ្វីខ្លះ?
ទី២៖ ត្រូវកំណត់គោលដៅជីវិតអោយបានច្បាស់មួយ
ទី៣៖ ត្រូវរៀបចំយុទ្ធសាស្ត្រអោយចំគោលដៅ ។

ចំពោះចំណុចទី១៖ សិស្សានុសិស្សទាំងអស់ ពិសេសសិស្សថ្នាក់ទី១២ ត្រូវដឹងថា ការសិក្សា គឺមាន ប្រយោជន៍ណាស់ សំរាប់អនាគតខ្លួនឯង សំរាប់គ្រួសារ និងសង្គមជាតិ ។ ដូច្នោះពេលដែលយើង ដឹងពីអត្ថប្រយោជន៍ការសិក្សាហើយ ធ្វើអោយយើងមានកំលាំងរៀនសូត្រ ។

ចំពោះចំនុចទី២៖ ដើម្បីអោយខ្លួនយើង កាន់តែមានឆន្ទ:សំរេចគោលដៅក្នុងការសិក្សានេះ គឺយើង ត្រូវកំណត់គោលដៅជីវិតអោយច្បាស់ ។ តើយើងចង់ធ្វើអ្វីនៅថ្ងៃងនាគត? ឧទាហរណ៍ថា យើងចង់ ធ្វើជា មេធាវី ។ ដូច្នោះយើងត្រូវសួរខ្លួនឯងថា ដើម្បីធ្វើមេធាវីបានធ្វើបែបណា? គឺ  យើងត្រូវប្រលង ចូលសាលាវិជ្ជាជីវ:មេធាវី តុលាការ ។ បន្ទាប់មកយើងសួរទៀត ធ្វើម្តេចទើបប្រលងចូលសាលានេះ បាន? គឺ យើងត្រូវមានសញ្ញាបត្រច្បាប់។ រួចសួរខ្លួនឯងទៀតថា ធ្វើម៉េចទើបបានបរិញ្ញាបត្រច្បាប់? គឺ ទាល់តែយើងទៅរៀនមហាវិទ្យាល័យច្បាប់ ។ បន្តសំណួរទៀតថា តើធ្វើម៉េចទើបរៀនមហាវិទ្យា ល័យច្បាប់បាន? គឺ ទាល់តែយើងជាប់បាក់ឌុប ។ ដូច្នោះ ទិសដៅដែលយើងត្រូវធ្វើគឺ ត្រូវប្រលងឱ្យ ជាប់បាក់ឌុប បន្ទាប់មកត្រូវចូលរៀនមហាវិទ្យាល័យច្បាប់ រួចទើបប្រលងចូលសាលាវិជ្ជាជីវ:មេធាវី តុលាការ។ ហើយយើងត្រូវត្រៀមមុខវិជ្ជាដែលត្រូវរៀនមហាវិទ្យាល័យអោយចំទិសដៅ តាំងពីវិទ្យា ល័យម្លេះ។ នោះទើបការសិក្សានៅមហាវិទ្យាល័យរបស់យើងនេះ បានជោគជ័យដែរ។

ចំពោះចំណុចទី៣៖ យើងត្រូវយុទ្ធសាស្ត្ររៀនអោយច្បាស់ ដូចជា៖ របៀបរៀននៅសាលា ឬរបៀប នៅផ្ទះ ។ ការរៀននៅសាលា ត្រូវអនុវត្តយុទ្ធសាស្ត្រចតុកោណ​ ស្តាប់ គិត សួរ កត់ និងអនុវត្តបន្ថែម ជាប្រចាំទៀតគឺ គ្រូសួរសំណួរលើកដៃឆ្លើយ ឆ្ងល់ ឬមិនចេះសួរគ្រូវិញ ។ ចំណែកឯការរៀននៅផ្ទះ ត្រូវបែងចែងកាលវិភាគរៀនជាពីរ ពេលព្រលប់ ត្រូវរៀនមេរៀនដែលបានពីថ្ងៃ និងពេលជិតភ្លឺ ត្រូវ រៀនមេរៀន ដែលត្រូវរៀននៅថ្ងៃស្អែក ។
(នៅមានវគ្គបន្តបន្ទាប់ទៀត)

អត្ថបទ៖ វិចិត្រ
៣គន្លឹះ ដើម្បីអោយសិក្សារបស់អ្នកដល់គោលដៅ ៣គន្លឹះ ដើម្បីអោយសិក្សារបស់អ្នកដល់គោលដៅ Reviewed by Unknown on 9:23:00 PM Rating: 5

No comments:

Powered by Blogger.