Recent Posts

Seo Services

ឆ្នាំ២០១៧ តុលាការ​ការងារ​ចាប់ផ្តើម​ដំណើរ​ការ​ហើយ!

News New: ថ្លែងទៅកាន់អ្នកសារព័ត៌មាន បន្ទាប់ពីបើកសន្និសីទ ថ្នាក់ជាតិស្តីពី ទំនាក់ទំនងវិជ្ជាជីវ: លើកទី៧ ទំនាក់ទំនងវិជ្ជាជីវ:នៅកម្ពុជា ភាពចាស់ទុំ និងការប្តេជ្ញាចិត្តដើម្បីរីកចំរើន នាព្រឹកថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៦ នេះ នៅសណ្ឋាគារឡឺរ៉ូយ៉ាល់ ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ: បានមានប្រសាសន៍ថា តុលាការការងារ នឹងចាប់ ផ្តើមដំណើរការ នា ឆ្នាំ២០១៧ ខាងមុខនេះ។ ជាងនេះទៅទៀត ឯកឧត្តមបានបញ្ជាក់ថា ចំពោះច្បាប់ និងយន្តការ នៃ ការបង្កើតអត់មានដាក់បន្ទុកទេ ជាយន្តការផ្តល់យុត្តិធម៌បន្ថែម គ្រប់ភាគីទាំងអស់ ហើយដោះ ស្រាយ វិវាទ ឬកង្វល់ផ្សេងៗ ដែលកើតមានឡើងនៅក្នុងសង្គមតែប៉ុណ្ណោះ។ ជាពិសេសការកាត់ បន្ថយវិវាទ និងបង្កើតសុខដុមរមនីយកម្ម ។ ប៉ុន្តែបើយើងគ្មានយន្តការ ដើម្បីឆ្លើយតបទេនោះ បញ្ហា វាកាន់តែស្មុកស្មាញថែមទៀត។ដូច្នោះបើយើងបង្កើតតុលាការការងារនោះ គឺពង្រឹងនីតិវិធី នៃការ ដោះស្រាយមូលដ្ឋាន ពង្រឹងការអនុវត្តច្បាប់សហជីព និងច្បាប់ការងារនៅឯមូលដ្ឋាន។ លើសពី នេះទៅទៀត ឯកឧត្តមរដ្ឋមន្ត្រី បានបន្ថែមទៀតថា ក្រសួងកំពុងរៀបចំច្បាប់ស្តីពីតុលាការ ការងារ ដែលមានសមាសភាពពីក្រសួងការងារ និងអង្គការILO ។ ចំពោះផែនការ នៃការរៀបចំច្បាប់នេះ ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ថា ក្រសួងនឹងប្រើរយ:ពេល ១២ខែ មានន័យថា មកដល់ឥលូវនេះ រាប់ថយក្រោយ គឺនៅសល់ត្រឹមតែ ១១ខែទៀតប៉ុណ្ណោះ ច្បាប់នេះ នឹងត្រូវចូលជាធរមានហើយ ។ តុលាការនេះ ត្រូវតែឯករាជ្យ គឺមិនស្ថិតនៅក្រោមក្រសួងនោះទេ ។

ចំណែកឯ លោក អាត ធន់ ប្រធានសហជីពស៊ីខាឌូ បានសាទរចំពោះការបង្កើតឱ្យមានតុលាការ ការងារ ដែលសហជីព និងកម្មករ កម្មការិនី ទាមទាជាង ១០ឆ្នាំមកហើយ។ កម្មករ កម្មការិនី ដែល រងឈឺចាប់ពីការដោះស្រាយ វិវាទរបស់តុលាការទូទៅ ដូចជា៖
ទី១៖ ប្រើរយ:ពេលយូរ ក្នុងការដោះស្រាយ
ទី២៖ ចំណាយលុយច្រើន ។
ជាងនេះទៅទៀត លោកសង្ឃឹមថា តុលាការការងារនេះ នឹងប្រើរយ:ពេលដោះស្រាយវិវាទការងារ ជូនកម្មករ កម្មការិនី ក្នុងរយ:ពេលខ្លី និងមិនត្រូវការលុយពីការកាត់ក្តីនេះទេ៕


អត្ថបទ៖ លោក ភោគ ថន (សារ៉ន)



ឆ្នាំ២០១៧ តុលាការ​ការងារ​ចាប់ផ្តើម​ដំណើរ​ការ​ហើយ! ឆ្នាំ២០១៧ តុលាការ​ការងារ​ចាប់ផ្តើម​ដំណើរ​ការ​ហើយ! Reviewed by Unknown on 9:37:00 AM Rating: 5

No comments:

Powered by Blogger.