Recent Posts

Seo Services

លោក នុត ពុធដារ៉ា នាំអំណោយសម្តេច ប៊ុន រ៉ានី ជូនពលរដ្ឋក្រីក្រ ៣២គ្រួសារ


News New : នាព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៦នេះ  លោក នុត ពុធដារ៉ា ប្រធានអនុសាខាកាក បាទក្រហមកម្ពុជា ខណ្ឌដង្ហោ និងជាអភិបាល នៃគណ:អភិបាលខណ្ឌដង្កោ រាជធានីភ្នំពេញ រួម ជាមួយនឹងមន្ត្រីរាជការសាលាខណ្ឌ សង្កាត់ ភូមិ យុវជន ព្រមទាំងព្រះសង្ឃ បាននាំយកអំណោយ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ទៅចែកជូនប្រជា ពលរដ្ឋក្រីក្រចំនួន ៣០គ្រួសារ នៅក្នុងសង្កាត់ស្ពានថ្ម ខណ្ឌដង្កោ ។

អំណោយ ដែលយកទៅចែកជូនគ្រួសារក្រីក្រទាំង ៣០គ្រួសារ ក្នុងមួយគ្រួសារៗទទួលបាន ៖ អង្ករ ៣០គីឡូក្រាម មី ១កេស ត្រីខ ១០កំប៉ុង ឃីត ១កញ្ចប់ និងថវិកា ៣ម៉ឺុនរៀល ។ ជាងនេះទៅទៀត  លោក នុត ពុធដារ៉ា ក៏បានឧបត្ថម្ភបន្ថែមដល់លោកមេភូមិម៉ឺុនត្រា សង្កាត់ស្ពានថ្ម ដែល កំពុងមាន ជម្ងឺ នូវថវិកា ៣៣មឺុនរៀល និងបានបន្តដំណើរនាំយកអំណោយរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ទៅជូនគ្រួសារ លោក ឯក ប៊ុនធឿន រស់នៅក្នុងភូមិទ័ពបោះ សង្កាត់ព្រៃវែង ដែល មានជីវភាពក្រីក្រ និងរស់នៅក្រោមតង់ ព្រមទាំងមានកូនតូចៗចំនួន ៣នាក់ ផ្តល់ជូននូវ អង្ករ ៣០ គីឡូក្រាម មី ១កេស ត្រីខ ១០កំប៉ុង ឃីត ១កញ្ចប់ និងថវិកា ៥០ម៉ឺុនរៀលផងដែរ៕





 អត្ថបទ៖ អារុណ
លោក នុត ពុធដារ៉ា នាំអំណោយសម្តេច ប៊ុន រ៉ានី ជូនពលរដ្ឋក្រីក្រ ៣២គ្រួសារ លោក នុត ពុធដារ៉ា នាំអំណោយសម្តេច ប៊ុន រ៉ានី ជូនពលរដ្ឋក្រីក្រ ៣២គ្រួសារ Reviewed by Unknown on 6:39:00 AM Rating: 5

No comments:

Powered by Blogger.