Recent Posts

Seo Services

លោក កេត ម៉ៅ ផ្តល់អំណោយពលរដ្ឋក្រីក្រ ៦គ្រួសារ

News New: នាព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៦ នេះ លោក កេត ម៉ៅ អភិបាល នៃគណ:អភិបាល ស្រុក​ទ្រាំង ខេត្តតាកែវ និងលោក សាន ខុន ប្រធានក្រុមប្រឹក្សាស្រុក រួមដំណើរដោយ លោក ឈួន ផាន់នី អភិបាលរងស្រុក លោក បេន នី ប្រធានការិយាល័យធម្មការ និងសាសនាស្រុក លោកមេឃុំ ក្រុមប្រឹក្សា​ឃុំត្រឡាច បានអញ្ជើញចុះសួរសុខទុក្ខ ប្រជាពលរដ្ឋ ៦គ្រួសារ ដែលមានជីវភាពក្រីក្រ លំបាករស់នៅក្នុងឃុំត្រឡាច។នៅក្នុងឱកាសនោះដែរ លោកអភិបាលស្រុក និងលោកប្រធានក្រុម ប្រឹក្សាស្រុក ព្រមទាំងក្រុមការងារ បាននាំយកអំណោយផ្តល់ជូនបងប្អូនប្រជាពលរដ្ឋ ៦គ្រួសារ រួម មាន៖ អង្ករចំនួន ៦បាវ ស្មើនឹង ១៥០គីឡូក្រាម ដែលជាអំណោយរបស់ ឯកឧត្តម ឡាយ វណ្ណ:  អភិ បាល នៃគណ:អភិបាលខេត្តតាកែវ និងសំភារៈ ព្រមទាំងថវិកា មួយចំនួនទៀត ដែលជាអំណោយ របស់ អនុសាខាកាកបាទក្រហមស្រុកទ្រាំង ដែលបានមកពីការជួយឧបត្ថម្ភពីព្រះគ្រូចៅអធិការវត្ត ក្នុងស្រុកទ្រាំងផងដែរ៕



អត្ថបទ៖ អារុណ
លោក កេត ម៉ៅ ផ្តល់អំណោយពលរដ្ឋក្រីក្រ ៦គ្រួសារ លោក កេត ម៉ៅ ផ្តល់អំណោយពលរដ្ឋក្រីក្រ ៦គ្រួសារ Reviewed by Unknown on 2:33:00 AM Rating: 5

No comments:

Powered by Blogger.