Recent Posts

Seo Services

មនុស្សជិត ១ពាន់ក្នុងភូមិមួយ ​​នៃស្រុកបាភ្នំ ឯកឧត្តម ជា សុមេធី ផ្តល់ជូន...........

News New : នាព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៦ នេះ ឯកឧត្តម ជា សុមេធី អភិបាល នៃគណ:អភិ បាលខេត្តព្រៃវែង បានជួបសំណេះសំណាល សួរសុខទុក្ខជាមួយប្រជាពលរដ្ឋ និងសិស្សានុសិស្ស នៅភូមិអណ្តូង ឃុំជើងភ្នំ ស្រុកបាភ្នំ ខេត្តព្រៃវែង។ នាឱកាសនោះដែរ ឯកឧត្តម ជា សុមេធី បានធ្វើ ការណែនាំដល់អាជ្ញាធរស្រុក និងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ត្រូវធ្វើយ៉ាងណាយកចិត្តទុក្ខដាក់ ក្នុង ការការពារសន្តិសុខសណ្តាប់ធ្នាប់ សុវត្ថិភាពសាធារណៈជូនប្រជាពលរដ្ឋ បង្ការ ទប់ស្កាត់ ការប្រើ ប្រាស់ ការចរាចរណ៍គ្រឿងញៀន នៅក្នុងមូលដ្ឋាន ខិតខំធ្វើកិច្ចការបំរើ និងផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋអោយបានល្អ មិនត្រឹមគិតតែផលប្រយោជន៍ និងកិបកេងនោះទេ។ ជាងនេះទៅ ទៀត ត្រូវជំរុញអៅយប្រជាពលរដ្ឋ ដែលគ្រប់អាយុ ទៅធ្វើអត្តសញ្ញាណប័ណ្ណអោយបានគ្រប់ៗគ្នា ណែនាំប្រជាពលរដ្ឋមិនអោយប្រើប្រាស់ឧបនេសាទខុសច្បាប់ ដូចជា ៖ ប្រើឧបករណ៍ឆក់ត្រី ដែល បណ្តាលអោយដាច់ពូជ និងគ្រោះថ្នាក់ដល់ខ្លួនឯង មិនត្រូវបណ្តោយអោយកូនតូចៗ ទៅលេងទឹក បណ្តាលអោយលង់ទឹកស្លាប់ នាំអោយមានវិប្បដិសារីទៅថ្ងៃក្រោយ។ លើសពីនេះទៀត ឯកឧត្តម ក៏បានអប់រំសិស្សានុសិស្សអោយខិតខំរៀនសូត្រ ពីព្រោះមានតែក្មួយៗទេ ដែលជាសសទ្រូងរបស់ ប្រទេសជាតិនាពេលអនាគត។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្ត ក៏បានឧបត្ថម្ភដល់សាលាស្រុកបាភ្នំ ៤០ម៉ឺនរៀល សាលាឃុំជើងភ្នំ ៣០ម៉ឺនរៀល លោកគ្រូ អ្នកគ្រូ ១៣នាក់ក្នុងម្នាក់ៗ គឺ ៤ម៉ឺនរៀល  សិស្សានុសិស្ស ៣៧២នាក់ក្នុងម្នាក់ៗ ខោអាវសិស្ស ១កំប្លេ ប៊ិច សៀវភៅ ថវិកាមួយចំនួនទៀត។ ចំណែក យាយជី តាជី ចំនួន ១០នាក់ ក្នុងម្នាក់ៗក្រណាត់ស ១ដុំ និងថវិកា១ម៉ឺនរៀល ប្រជាពលរដ្ឋ ៣៦៦នាក់ ក្នុង ម្នាក់ៗសារុង ១ និងថវិកា៥ពាន់រៀល សាលារៀនជើងភ្នំ ១លានរៀល ប៉ុស្តិ៍រដ្ឋបាល ២០ម៉ឺនរៀល។




 អត្ថបទ៖ អារុណ
មនុស្សជិត ១ពាន់ក្នុងភូមិមួយ ​​នៃស្រុកបាភ្នំ ឯកឧត្តម ជា សុមេធី ផ្តល់ជូន........... មនុស្សជិត ១ពាន់ក្នុងភូមិមួយ ​​នៃស្រុកបាភ្នំ ឯកឧត្តម ជា សុមេធី ផ្តល់ជូន........... Reviewed by Unknown on 11:36:00 PM Rating: 5

No comments:

Powered by Blogger.