Recent Posts

Seo Services

លោក កេត ម៉ៅ ចុះចែកអត្តសញ្ញាណប័ណ្ណដល់ពលរដ្ឋ ៤១៥នាក់ ក្នុងឃុំរនាម

News New: នាព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៦ លោក កេត ម៉ៅ អភិបាល នៃគណ:អភិបាលស្រុក ទ្រាំង ខេត្តតាកែវ និងជាប្រធានគណបញ្ជាការយុទ្ធនាការ ចុះធ្វើអត្តសញ្ញាណប័ណ្ណស្រុកទ្រាំង និង លោក សាន ខុន ប្រធានក្រុមប្រឹក្សាស្រុក រួមដំណើរដោយលោក ព្រំ ឆាត លោក ខាវ សុវណ្ណ សមា ជិកក្រុមប្រឹក្សាស្រុក លោកអធិការនគរបាលស្រុក លោកមេឃុំ ក្រុមប្រឹក្សាឃុំ នាយប៉ុស្ត៏រដ្ឋបាលឃុំ រនាម ស្រុកទ្រាំង បានអញ្ជើញសំណេះសំណាល សួរសុខទុក្ខ ព្រមទាំងបានចែកជូនអត្តសញ្ញាណ ប័ណ្ណសញ្ជាតិខ្មែរ ដល់ប្រជាពលរដ្ឋក្នុងឃុំរនាម ចំនួន ៤១៥នាក់ ក្នុងនោះ ប្រុស ១៩៨នាក់ និងស្រី ២១៧នាក់ ព្រមទាំងបានជំរាបជូនអំពីអត្ថប្រយោជន៏របស់អត្តសញញាណប័ណ្ណផងដែរ។

នៅក្នុងឱកាសនោះផងដែរ លោកអភិបាលស្រុក ក៏បានអំពាវនាវ ដល់ប្រជាពលរដ្ឋ ដែលមិនទាន់ បានធ្វើ សុំរាយការណ៏មកអាជ្ញាធរមូលដ្ឋាន ដើម្បីក្រុមការងារចុះធ្វើជូនបន្ត។ ដោយឡែកពាក់ព័ន្ធ ទៅនឹងសភាពការណ៏នយោបាយ នាពេលនេះ លោកអភិបាលស្រុក សុំអោយប្រជាពលរដ្ឋរក្សានូវ​ភាពស្ងប់ស្ងាត់ ប្រឹងប្រែងប្រកបមុខរបរ រកសីុ ធ្វើស្រែចំការ រៀនសូត្រ កុំចាញ់បោកការញុះញុងពី ជនអគតិមួយចំនួនតូច ដែលតែងតែបង្កភាពចលាចលគ្រប់ពេលវេលា និងគ្រប់ទីកន្លែងនោះ៕


អត្ថបទ៖ វិចិត្រា
លោក កេត ម៉ៅ ចុះចែកអត្តសញ្ញាណប័ណ្ណដល់ពលរដ្ឋ ៤១៥នាក់ ក្នុងឃុំរនាម លោក កេត ម៉ៅ ចុះចែកអត្តសញ្ញាណប័ណ្ណដល់ពលរដ្ឋ ៤១៥នាក់ ក្នុងឃុំរនាម Reviewed by Unknown on 8:19:00 PM Rating: 5

No comments:

Powered by Blogger.