Recent Posts

Seo Services

សិស្សថ្នាក់ទី១២ ចំនួន ៣៩០នាក់ ក្នុងស្រុកកំពង់ត្របែក អរគុណឯកឧត្តម ស សុខា និងលោកជំទាវ

News New : នាព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៦នេះ ក្រុមការងារចុះធ្វើបទបង្ហាញស្តីពី វិធីសាស្ត្រ រៀនត្រៀមប្រលង និងជ្រើសរើសជំនាញមហាវិទ្យាល័យ ដល់សិស្សថ្នាក់ទី១២ ទូទាំងខេត្តព្រៃវែង ដែលឧបត្ថម្ភដោយឯកឧត្តម ស សុខា អ្នកតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា មណ្ឌលព្រៃវែង និងលោកជំទាវ បានបន្តចុះធ្វើបទបង្ហាញដល់សិស្សថ្នាក់ទី១២ នៅក្នុងស្រុកកំពង់ត្របែក   ដែល មានសិស្សថ្នាក់ទី១២ បានចូលរួមចំនួន ៣៩០នាក់ គឺមកពី វិទ្យាល័យ ព្រៃពោន ចំនួន​ ១៩០នាក់ និងវិទ្យាល័យ កំពង់ត្របែក ចំនួន ​២០០នាក់ ។
ក្រុមការងារចុះធ្វើបទបង្ហាញ បានចែករំលែកបទសោធ ដល់ប្អូនៗ ត្រៀមប្រលងសញ្ញាបត្រទុតិយ ភូមិ (បាក់ឌុប) នូវចំណុចសំខាន់ៗដូចជា ៖
-វិធីរៀនផ្នែកវិទ្យាសស្ត្រសង្គម
-វិធីរៀនផ្នែកវិទ្យាសាស្ត្រពិត
-ប្រការគួរប្រុងប្រយ័ត្នមុនពេលប្រលង
-ប្រការគួរធ្វើ និងមិនគួរធ្វើក្នុងពេលប្រលង
-វិធីជ្រើសរើសជំនាញសិក្សាថ្នាក់ឧត្ដមសិក្សា
-ក្រៅពីការធ្វើបទបង្ហាញខាងលើ ក្រុមការងារបានប្រកាសការផ្ដល់រង្វាន់ម៉ូតូ ១គ្រឿង ដល់ប្អូនៗ ណា ដែលប្រលងជាប់បាននិទ្ទេស A និង បែបបទស្នើសុំអាហារូបករណ៍ពីឯកឧត្តម ស សុខា និង លោកជំទាវ ផងដែរ ។
គួររំលឹកផងដែថា ក្រៅពីចំណុចទាំងអស់ខាងលើនេះ ឯកឧត្តម ស សុខា លោកបានបើកវគ្គបំប៉ន (រៀនគួរ) បន្ថែមលើមុខវិជ្ជាលំហាត់សំខាន់ៗ រយៈពេល ៤ខែ មុនការប្រលងដល់សិស្សថ្នាក់ទី១២ ទូទាំងខេត្តព្រៃវែង ដោយឥតគិតថ្លៃផងដែរ។
បទបង្ហាញនេះ ឧទ្ទិសនាមដោយលោក ទូច វណ្ណ: និងលោក ទូច សុខ: រួមក្រុមការងារមានលោក មាស សុខុម លោក ឡាង បូរិន លោក ផុន រ៉ាដា កញ្ញា ហោ វ៉ាន់នី​ និងលោក ជុង សុជាតិ ផងដែរ។

ក្នុងឱកាសនោះដែរ ថ្នាក់ដឹកនាំស្រុកកំពង់ត្របែក លោកនាយក លោកគ្រូ អ្នកគ្រូ និងសិស្សថ្នាក់ទី ១២ ទាំង ៣៩០នាក់ បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះឯកឧត្តម ស សុខា និង លោកជំទាវ ដែលបានបង្កើតអោយមានកម្មវិធីសិក្ខាសាលានេះឡើង ។

បញ្ជាក់: ចំពោះសំណួរដែលក្រុមការងារចុះធ្វើបទបង្ហាញដាក់ជូនប្អូនៗឆ្លើយ មានប្អូនៗ ៣នាក់ គឺ បានឆ្លើយត្រូវ ៩៥% នៅវិទ្យាល័យ ព្រៃពោន ២នាក់ និងវិទ្យាល័យ កំពង់ត្របែក ចំនួន ០១នាក់ ។សំរាប់ឈ្មោះសិស្ស និងសាលាដែលទទួលជ័យជំនះ លេខ១ ប្រចាំខេត្តព្រៃវែង គឺនឹងប្រកាសនៅ ថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៦ បន្ទាប់បទបង្ហាញត្រូវបញ្ចប់៕




















អត្ថបទ៖ អារុណ
សិស្សថ្នាក់ទី១២ ចំនួន ៣៩០នាក់ ក្នុងស្រុកកំពង់ត្របែក អរគុណឯកឧត្តម ស សុខា និងលោកជំទាវ សិស្សថ្នាក់ទី១២ ចំនួន ៣៩០នាក់ ក្នុងស្រុកកំពង់ត្របែក អរគុណឯកឧត្តម ស សុខា និងលោកជំទាវ Reviewed by Unknown on 2:56:00 AM Rating: 5

No comments:

Powered by Blogger.