Recent Posts

Seo Services

ល្ម៉ើរ ១ដើមផ្លែរហូតដល់ ២៣០គីឡូក្រាម និងផ្លែរហូតដល់ជាង ១០០ឆ្នាំ

News New : បើយោងតាមបទពិសោធន៍ផ្ទាល់ពីអ្នកដាំដុះដំណាំល្ម៉ើរ នៅក្នុងប្រទេសថៃ ជាច្រើនឆ្នាំ ហើយនោះ បានបញ្ជាក់ថា ល្ម៉ើរ ក្នុង ១ដើម ផ្លែចាប់ពី ១០គីឡូក្រាម  រហូតដល់ ២៣០គីឡូក្រាម គឺ វាផ្លែកើនឡើងជាលំដាប់ពីមួយឆ្នាំទៅមួយឆ្នាំ។ ជាមធ្យម ល្ម៉ើរ ចាប់ផ្តើមផ្លែពីអាយុ ៣ឆ្នាំ ដែលក្នុង ១ដើម ផ្លែពី ១០គីឡូក្រាម ទៅ ១៥គីឡូក្រាម ។ អាយុ ៤ឆ្នាំ ល្ម៉ើរ ១ដើម អាចផ្លែពី ១៥គីឡូក្រាមទៅ ២៥គីឡូក្រាម និងកើន ៥០ភាគរយជារៀងរាល់ឆ្នាំ រហូតដល់អាយុ ១០ឆ្នាំ ល្ម៉ើរ ១ដើម អាចផ្លែបាន ពី ១៥០គីឡូក្រាម ទៅ ២០០គីឡូក្រាម ហើយចាប់អាយុ ១៤ឆ្នាំឡើងទៅ ល្ម៉ើរ ១ដើម អាចផ្លែបានពី ២០០គីឡូក្រាម ទៅ ២៣០គីឡូក្រាម ។ ចំពោះអាយុកាល នៃផ្លែ ល្ម៉ើរគឺអាចផ្លែ រហូតដល់អាយុជាង ១០០ឆ្នាំឯណោះ។ដូច្នោះអ្នកដាំដំណាំល្ម៉ើរគឺទទួលបានផលច្រើន និងយូរអង្វែងជាងដំណាំផ្សេងៗ ទាំងអស់ ។

ចំពោះព្រះរាជាណាចក្រកម្ពុជាយើង បន្ទាប់ពីអ្នកជំនាញខាងកសិកម្មផ្នែកដំណាំល្ម៉ើរនេះ ចុះពិនិត្យ ស្ថានភាពដី និងធ្វើការដាំដុះកន្លងមកឃើញថា ដីក្នុងប្រទេសកម្ពុជាយើងដាំល្ម៉ើរ បានល្អជាងដីនៅ ប្រទេសថៃទៅទៀត។ ជាក់ស្តែងបច្ចុប្បន្ននេះ បងប្អូនប្រជាជនកម្ពុជាយើង បាន និងកំពុងដាំដំណាំ ល្ម៉ើរជាច្រើនកន្លែង ពីក្រុមហ៊ុនល្ម៉ើរមួយចំនួនក្នុងស្រុក។

តំលៃទីផ្សារដំណាំល្ម៉ើរនៅក្រៅប្រទេស ផ្លែល្ម៉ើរក្រៀម ១គីឡូក្រាម ចាប់ពី៣០ដុល្លារទៅ ៦០ដុល្លារ ចំណែកនៅប្រទេសកម្ពុជាវិញ ១គីឡូក្រាម ចាប់ពី ១៥ដុល្លារទៅ ៣០ដុល្លារដែរ។

បើតាមភ្នាក់ងារNews New ផ្តល់ព័ត៌មានពីក្រុមហ៊ុនល្ម៉ើរដ៏ធំមួយក្នុងប្រទេសកម្ពុជា គឺក្រុមហ៊ុនKKA ដែលមានទីតាំងនៅជិតភ្នំបាសិទ្ធ និងនៅមន្ទីរពេទ្យលោកសង្ឃបានអោយដឹងថា ក្រុមហ៊ុននេះមាន ទទួលចុះកុងត្រាទិញផ្លែល្ម៉ើរពីអតិថិជនរបស់ខ្លួនវិញ ក្នុង ១គីឡូក្រាម ៤ដុល្លារ និងមានលក់គ្រាប់ ពូជល្ម៉ើរ តំលៃ ១គ្រាប់ (បូកទាំងបច្ចេកទេសគ្រប់យ៉ាង) ៣ដុល្លារ ព្រមទាំងមានលក់ដើមពូជល្ម៉ើរ អាយុ ៧ខែ ក្នុងតំលៃ ១ដើម ៧ដុល្លារ និងដើមពូជល្ម៉ើរអាយុ ១ឆ្នាំកន្លះ ១ដើម តំលៃ ១៣ដុល្លារ ។ ចំពោះការធានាខុសត្រូវរបស់ក្រុមហ៊ុននេះ គឺដឹកជញ្ជូនកូនល្ម៉ើរដល់ទីតាំងដាំ ផ្តល់នូវបច្ចេកទេស ២០ឆ្នាំដោយឥតគិតថ្លៃ កូនដាំទៅងាប់ធានាសងវិញ បង្រៀនពីរបៀបធ្វើជីដោយខ្លួនឯង ។

បញ្ជាក់: ដំណាំល្ម៉ើរ មិនរើសដី មិនពិបាកថែទាំ មិនសូវត្រូវការទឹក ជី ឡើយ ។
ទំនាក់ទំនងផ្នែកទីផ្សារក្រុមហ៊ុន៖ 070 855 456 / 068 855 456 / 085 855 456














អត្ថបទ៖ វិចិត្រ


ល្ម៉ើរ ១ដើមផ្លែរហូតដល់ ២៣០គីឡូក្រាម និងផ្លែរហូតដល់ជាង ១០០ឆ្នាំ ល្ម៉ើរ ១ដើមផ្លែរហូតដល់ ២៣០គីឡូក្រាម និងផ្លែរហូតដល់ជាង ១០០ឆ្នាំ Reviewed by Unknown on 6:26:00 PM Rating: 5

No comments:

Powered by Blogger.