Recent Posts

Seo Services

ម្ចាស់ផលិតកម្ម និងក្រសួងវប្បធម៌ ជាអ្នកទទួលខុសត្រូវលើការចេញបទចំរៀងទាំងពីរបទនោះ មិនមែនគ្រាន់តែឱ្យតារាចំរៀងសុំទោសរួចនោះទេ!

News New : ជាទូទៅ ប្រទេសមួយ គឺត្រូវតែមានច្បាប់មួយសំរាប់គ្រប់គ្រង គ្រួសារមួយក៏ត្រូវមានតែ វិន័យគ្រួសារដែរ។ ចំណែកឯវិស័យសិល្ប:ចំរៀង វិញ ក៏ដូចគ្នាដែរ អ្នកនិពន្ធបទចំរៀង គឺនិពន្ធរួច ក៏ ត្រូវយកអោយម្ចាស់ផលិតកម្មត្រួតពិនិត្យ និងសំរេច ទើបបញ្ជូនទៅអោយអ្នកចំរៀង ហាត់សម និង ច្រៀងថតជាផ្លូវការ។ បន្ទាប់ពីបទចំរៀង បានថតដាក់ក្នុងឌីសរួច ។ ប៉ុន្តែឌីសចំរៀងនោះ គឺមិនទាន់ ចេញផ្សាយ រឺលក់ជាសាធារណ:នោះទេ គឺត្រូវបញ្ជូនទៅអោយក្រសួងវប្បធម៌ និងវិចិត្រសិល្ប: ធ្វើ ការត្រួតពិនិត្យ និងបោះត្រាលើឌីសនោះ ជាផ្លូវការ ទើបផលិតកម្មនោះ អាចផ្សាយ និងលក់ ជាសា ធារណ:បាន។ ផ្ទុយទៅវិញ បទចំរៀងពីរបទ ដែលទទួលការរិះគន់យ៉ាងខ្លាំងពីបងប្អូនប្រជាពលរដ្ឋ ខ្មែរ និងរហូតដល់ក្រសួងព័ត៌មាន ប្រកាសឈប់អោយវិទ្យុ ទូរទស្សន៍ ទាំងអស់ បញ្ឈប់ការចាក់បទ ចំរៀងទាំងពីរបទនេះ គឺបទ" ស៊ីបានចេះតែស៊ីទៅ " ច្រៀងដោយលោក កែវ វាសនា និងបទ" ទាល់ តែយូរទើបស៊ីអូនបាន " ច្រៀងដោយកញ្ញា ម៉ាលីស ។

តាមរយ:បទចំរៀងទាំងពីរបទនេះ ធ្វើអោយប្រជាពលរដ្ឋខ្មែរជាច្រើនរិះគន់យ៉ាងខ្លាំង ព្រោះវាបាន ធ្វើអោយប៉ះពាល់ដល់តំលៃវប្បធម៌ជាតិ និងមានអត្ថន័យប្រាសចាកអំពីសីលធម៌ខ្មែរ ។ បន្ទាប់ពី មានការរិះគន់ខ្លាំងបែបនេះ យើងសង្កេតឃើញតារាចំរៀងទាំងពីរនាក់  បានចេញមកសុំទោសជា សាធារណ: ។ ប៉ុន្តែទោះបីមានការសុំទោសពីអ្នកចំរៀងទាំងពីរនេះក៏ដោយ ក៏នៅមានប្រជាពលរដ្ឋ ខ្មែរជាច្រើននាក់ បានលើកឡើងថា អ្នកចំរៀងទាំងពីរសុំទោសនេះ មិនគ្រប់គ្រាន់នោះទេ ព្រោះអ្នក ចំរៀងទាំងពីរនាក់មិនមែនជាអ្នកទទួលខុសត្រូវទាំងស្រុងនោះទេ​ ព្រោះអ្នកច្រៀង គឺពួកគាត់ចាំតែ ច្រៀងប៉ុណ្ណោះ។ ចំណែកអ្នកដែលត្រូវទទួលខុសត្រូវខ្ពស់ជាងគេនោះ គឺម្ចាស់ផលិតកម្មផ្ទាល់ និង ក្រសួងវប្បធម៌ និងវិចិត្រសិល្ប: ព្រោះម្ចាស់ផលិតកម្មជាអ្នកកំណត់អោយច្រៀងអោយថត​ រឺមិនឱ្យ
បន្ទាប់មកក្រសួងវប្បធម៌ និងវិចិត្រសិល្ប: ជាអ្នកត្រួតពិនិត្យ និងបោះត្រា អោយចេញផ្សាយ រឺលក់ ជាសាធារណ:។

ប្រជាពលរដ្ឋខ្មែរមួយចំនួន ស្នើអោយផលិតកម្ម និងក្រសួងវប្បធម៌ និងវិចិត្រសិល្ប: ចេញមកបក ស្រាយ ជុំវិញករណីខាងលើនេះផង៕
អត្ថបទ៖ អារុណ




ម្ចាស់ផលិតកម្ម និងក្រសួងវប្បធម៌ ជាអ្នកទទួលខុសត្រូវលើការចេញបទចំរៀងទាំងពីរបទនោះ មិនមែនគ្រាន់តែឱ្យតារាចំរៀងសុំទោសរួចនោះទេ! ម្ចាស់ផលិតកម្ម និងក្រសួងវប្បធម៌ ជាអ្នកទទួលខុសត្រូវលើការចេញបទចំរៀងទាំងពីរបទនោះ មិនមែនគ្រាន់តែឱ្យតារាចំរៀងសុំទោសរួចនោះទេ! Reviewed by Unknown on 7:50:00 PM Rating: 5

No comments:

Powered by Blogger.