Recent Posts

Seo Services

រកឃើញ​មូលហេតុនៃ​ការលិច​លង់ទី​ក្រុង​ភ្នំពេញ

News New : ក្នុងចំ​ណោមខេត្ត-រាជ​ធានីទាំង​អស់ នៅទូទាំង​ព្រះរា​ជាណា​ចក្រកម្ពុជា ទីក្រុងភ្នំពេញ គឺជាទីក្រុងបេះដូងរបស់ប្រទេស និងប្រជាជនកម្ពុជា។ ប៉ុន្តែទីក្រុងមួយនេះ តែងត្រូវបានទឹកភ្លៀង លិចលង់គ្រប់ពេលវេលាអោយតែមានភ្លៀងធ្លាក់ម្តងៗ ។ តើមកពីហេតុអ្វី?

បើយោងតាមការលើកឡើងរបស់ប្រជាពលរដ្ឋមួយចំនួនថា មកពីអាជ្ញាធររាជធានីភ្នំពេញ លប់បឹង មួយចំនួន ដែលជាអាងសំរាប់ផ្ទុកទឹកហូរចេញពីលូ និងប្រព័ន្ធលូមិនមានលក្ខណ:ស្តង់ដារ(លូតូច) ជាដើម។ ដូច្នោះ ពេលភ្លៀងម្តងៗ ទឹកដែលហូរនៅក្នុងលូមិនដឹងជាហូរទៅណា ព្រោះកន្លែងទទួល ទឹកវាអត់មាន ។ ចំណែកឯ ប្រព័ន្ធមានលក្ខណ:តូចៗ មិនអាចទទួលយកទំហំទឹកដែលហូរទៅបាន ដោយសារហេតុផលនេះ ទឹកភ្លៀងត្រូវច្រាលមកវិញ ទើបបណ្តាលអោយមានការលិចលង់នោះ ។

ចំពោះអាជ្ញាធរដែនដីវិញ លើកឡើងថា បញ្ហានៃការលិចលង់ក្នុងរាជធានីភ្នំពេញ មកពីសណ្ឋានដី ក្នុងរាជធានីភ្នំពេញ មានលក្ខណ:ជាបាតខ្ទះ ដូច្នោះភ្លៀងធ្លាក់មកខ្លាំង គឺត្រូវដក់ទឹក។ ម្យ៉ាងបងប្អូន ប្រជាពលរដ្ឋយើងមួយចំនួនបោះចោលកាកសំណល់សំរាម ថង់ប្លាស្ទិច ពាសវាលពាសកាល ដល់
ពេលភ្លៀងមក កាកសំណល់ទាំងនោះ ត្រូវហូរទៅតាមទឹក ដូច្នោះត្រូវកកស្ទះបិទមាត់លូ មិនអាច អោយទឹកហូរទៅបាន ទើបបង្កអោយលិចលង់។

ជុំវិញករណីខាងលើនេះ News New បានតាមដាន និងសិក្សាយ៉ាងច្បាស់លាស់ យល់ឃើញថា រួម គ្នា ជួយគ្នា ការពារទាំងអស់គ្នា កុំបន្ទោសខាងណា ព្រោះយើងសង្កេតឃើញថា អាជ្ញាធរដែនដី ក៏ លោក បានប្រឹងប្រែងរិះរកគ្រប់មធ្យោបាយក្នុងការស្តារប្រឡាយ បឹងបួរ បូមលូ និងរៀបចំប្រព័ន្ធលូ គ្រប់ទីកន្លែង និងពេលវេលាដែរ។ប៉ុន្តែអ្វីដែលជាបញ្ហាបង្កអោយលិចលង់នោះ ដោយសារទឹកភ្លៀង ធ្លាក់មកគំហុក និងភ្លៀងរយ:ពេលយូរ ហើយបើសណ្ឋានដីទីក្រុងភ្នំពេញ មានលក្ខណ:ជាបាតខ្ទះ តើអោយវានោះវាហូរទៅតំបន់ខ្ពស់ៗ យ៉ាងម៉េចនឹងទាន់? ម្យ៉ាងទៀត បងប្អូនប្រជាពលរដ្ឋយើង មួយចំនួន បោះចោលកាកសំណល់ ថង់ប្លាស្ទិច ពាសវាលពាសកាល ពេលភ្លៀងមក កាកសំណល់ ទាំងនោះ ត្រូវហូរទៅបិទមាត់លូ បិទច្រកទឹកហូរ រឿងអីមិនស្ទះ។

ដូច្នោះមានតែរួមគ្នា ដោយផ្តើមចេញពីប្រជាពលរដ្ឋម្នាក់ៗ រៀបចំ វេចខ្ចប់ ទុកដាក់ កាកសំណល់ សំរាមនៅក្នុងធុង ឬថង់ អោយបានត្រឹមត្រូវ និងអាជ្ញាធរដែនដី បន្ថែមការយកចិត្តទុកដាក់បន្តទៀត នោះ រាជធានីភ្នំពេញ លែងលិចលង់ដោយសារទឹកភ្លៀងទៀតហើយ៕


អត្ថបទ៖ អារុណ




រកឃើញ​មូលហេតុនៃ​ការលិច​លង់ទី​ក្រុង​ភ្នំពេញ រកឃើញ​មូលហេតុនៃ​ការលិច​លង់ទី​ក្រុង​ភ្នំពេញ Reviewed by Unknown on 6:33:00 PM Rating: 5

No comments:

Powered by Blogger.