Recent Posts

Seo Services

អន្តោប្រវេសន៍កម្ពុជា ទទួលបានលិខិតថ្លែងអំណរគុណពីប្រទេសចិន

News New : កាលពីព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៦ ថ្នាក់ដឹកនាំ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា ដែលដឹកនាំដោយនាយឧត្តមសេនីយ៍ សុខ ផល អគ្គ នាយក រួមទាំងអស់លោកជាអគ្គនាយករង បានទទួលជួបសំដែងការគួរសម និងទទួលយកលិខិត ថ្លែងអំណរគុណរបស់ថ្នាក់ដឹកនាំ នៃក្រសួងសន្តិសុខសាធារណរដ្ឋប្រជាមានិតចិន ដែលបង្កដោយ ជនជាតិចិន ដូចជា៖ ករណីជំរិតទារប្រាក់តាមប្រព័ន្ធអ៊ិនធើណិត (VOIP) ដែលករណីនេះ កន្លងមក អគ្គនាយកអន្តោប្រវេសន៍កម្ពុជា តែងតែបង្ក្រាបបាន និងសហការបញ្ជូនទៅប្រទេសចិន វិញជាបន្ត បន្ទាប់នោះ ។ ឆ្លៀតនៅក្នុងជំនួបនេះដែរ លោក សុខ ផល ក៏បានជំរាបជូនភាគីចិន នូវការឯកភាព របស់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ស្តីពីគម្រោងនឹងទៅបំពេញទស្សនកិច្ចការងារ របស់ប្រតិភូ នៃអគ្គ នាយកដ្ឋានអន្តោប្រវេសន៍កម្ពុជាទៅកាន់ប្រទេសចិន នាពេលខាងមុខ តបតាមការអញ្ជើញ របស់ ភាគីចិន នាពេលកន្លងទៅ៕

 អត្ថបទ៖ ភារក្ស
អន្តោប្រវេសន៍កម្ពុជា ទទួលបានលិខិតថ្លែងអំណរគុណពីប្រទេសចិន អន្តោប្រវេសន៍កម្ពុជា ទទួលបានលិខិតថ្លែងអំណរគុណពីប្រទេសចិន Reviewed by Unknown on 4:29:00 PM Rating: 5

No comments:

Powered by Blogger.