Recent Posts

Seo Services

លោក កឹម សុខា បង្ហាញហេតុផល ៣យ៉ាង នៃការប្រារព្វពិធី បង្សុកូលថ្ងៃនេះ!

News New: នៅទីស្នាក់ការកណ្ដាលគណបក្សសង្គ្រោះជាតិ រាជធានីភ្នំពេញ វេលាម៉ោង នាព្រឹកថ្ងៃ ទី៦ ខែកក្កដា ឆ្នាំ២០១៦នេះ លោក កឹម សុខា ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ បានដឹកនាំសមា ជិក រដ្ឋសភា - ព្រឹទ្ធសភា មកពីគណបក្សសង្គ្រោះជាតិ និងសកម្មជន ថ្នាក់ដឹកនាំគណបក្សសង្គ្រោះ ជាតិ ព្រមទាំងប្រជាពលរដ្ឋមួយចំនួន បានប្រារព្ធ “ពិធី បង្សុកូល ដើម្បីដល់រំលឹកខួបលើកទី១៩ នៃ ព្រឹត្ដិការណ៍បង្ហូរឈាម កាលពីថ្ងៃទី០៥-០៦ ខែកក្កដា ឆ្នាំ១៩៩៧ ” ។

ក្នុងឱកាសនោះដែរ លោក កឹម សុខា បានបញ្ជាក់អំពីមូលហេតុ នៃការរំលឹកខួបថ្ងៃនេះ គឺធ្វើឡើង ក្នុងគោលបំណងដូចខាងក្រោម ៖
១.ដើម្បីប្រជាពលរដ្ឋខ្មែរយើង ពិសេសអ្នកនយោបាយ អ្នកដឹកនាំ ចងចាំជានិច្ច ធ្វើយ៉ាងណាកុំឲ្យ ព្រឹត្ដិការណ៍បង្ហូរឈាមបែបនោះ កើតមានឡើងនៅប្រទេសកម្ពុជាទៀតជាដាច់ខាត ។
២.ដើម្បីឧទ្ទិសកុសលយផលបុណ្យជូនដល់ បុព្វការីជន អ្នកស្នេហាជាតិ អ្នកស្រលាញ់លទ្ធិប្រជា ធិបតេយ្យទាំងឡាយ ដែលបានបាត់បង់ជីវិត សូមឲ្យបានដល់សុគតិភព ។
៣.ដើម្បីបួងសួងឲ្យប្រទេសកម្ពុជា និងប្រជាពលរដ្ឋខ្មែរ ទទួលបានសេចក្ដីសុខ សន្ដិភាពពិត ជា រៀងរហូត។






អត្ថបទ៖ អារុណ



លោក កឹម សុខា បង្ហាញហេតុផល ៣យ៉ាង នៃការប្រារព្វពិធី បង្សុកូលថ្ងៃនេះ! លោក កឹម សុខា បង្ហាញហេតុផល ៣យ៉ាង នៃការប្រារព្វពិធី បង្សុកូលថ្ងៃនេះ! Reviewed by Unknown on 6:23:00 AM Rating: 5

No comments:

Powered by Blogger.