Recent Posts

Seo Services

ស្តាប់ចាស់ៗនិយាយគ្នាពីរឿងស្រុកខ្មែរបន្តិច

News New : នៅក្នុងវេទិកាតុកាហ្វេថ្ងៃនេះ មានមនុស្សចាស់ៗពីរបីនាក់ បានជជែកគ្នា ទៅវិញទៅ​មក ដោយលើកយកបញ្ហាស្រុកខ្មែរមកនិយាយ ។ ក្នុងនោះអ៊ំប្រុសម្នាក់ បានលើកប្រវត្តិស្នេហា របស់គាត់ថា កាលដែលគាត់ស្រលាញ់ប្រពន្ធគាត់លំបាកខ្លាំងណាស់ កាលនោះ អ៊ំត្រូវសរសេរ សំបុត្រស្នេហាផ្ញើតាមឡានឈ្នួលពីខេត្តមួយទៅខេត្តមួយទៀត ដើម្បីអោយប្រពន្ធមើលពីទឹកចិត្ត ស្រលាញ់របស់គាត់ចំពោះនាង ។ អ៊ំប្រុសបានបន្តទៀតថា ទំរាំបានសំបុត្រតបវិញ យ៉ាងតិចក៏ដប់ ថ្ងៃដែរ ហើយបើចង់ជួបមុខនិយាយគ្នា ទាល់តែត្រូវជិះឡានឈ្នួល ឬរថភ្លើង ពីរបីថ្ងៃទើបដល់ ។ ប៉ុន្តែស្រុកខ្មែរឥលូវជឿនលឿនណាស់ ចង់និយាយគ្នា និយាយបានភ្លាមតាមទូរស័ព្ទ ឬតាម Face Book ឬប្រព័ន្ធបច្ចេកវិទ្យាផ្សេងៗទៀត ហើយបើចង់ឃើញមុខក៏បាន។ ចំណែកឯអ៊ំប្រុសទី២ ថា គាត់ នឹងកូនគាត់ធ្វើការនៅកូរ៉េ ចង់ដឹងថា កូនបានម្ហូបអី តេទៅភ្លាមដឹងភ្លាម។ គិតទៅស្រុកខ្មែរ ឥលូវជឿនលឿនណាស់ ។
អត្ថបទ៖ អារុណ
ភាគទី១
ស្តាប់ចាស់ៗនិយាយគ្នាពីរឿងស្រុកខ្មែរបន្តិច ស្តាប់ចាស់ៗនិយាយគ្នាពីរឿងស្រុកខ្មែរបន្តិច Reviewed by Unknown on 8:12:00 AM Rating: 5

No comments:

Powered by Blogger.