Recent Posts

Seo Services

បទបង្ហាញខ្លីដល់សិស្សថ្នាក់ទី១២ ក្នុងក្រុងព្រៃវែង ឧបត្ថម្ភដោយឯកឧត្តម ស សុខា

News New : នារសៀលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៦ ក្រុមការងារចុះធ្វើបទបង្ហាញស្តីពី វិធីសាស្ត្រ រៀនត្រៀមប្រលង និងជ្រើសរើសជំនាញមហាវិទ្យាល័យ ដល់សិស្សថ្នាក់ទី១២ ទូទាំងខេត្តព្រៃវែង ដែលឧបត្ថម្ភដោយឯកឧត្តម ស សុខា អ្នកតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា មណ្ឌលព្រៃវែង និងលោកជំទាវ បានបន្តចុះធ្វើបទបង្ហាញដល់សិស្សថ្នាក់ទី១២ ក្នុងក្រុងព្រៃវែង ដែលមានសិស្ស ថ្នាក់ទី១២ បានចូលរួមចំនួន ១៣៥នាក់ ។
ក្រុមការងារចុះធ្វើបទបង្ហាញ បានចែករំលែកបទសោធ ដល់ប្អូនៗ ត្រៀមប្រលងសញ្ញាបត្រទុតិយ ភូមិ (បាក់ឌុប) នូវចំណុចសំខាន់ៗដូចជា ៖
-វិធីរៀនផ្នែកវិទ្យាសស្ត្រសង្គម
-វិធីរៀនផ្នែកវិទ្យាសាស្ត្រពិត
-ប្រការគួរប្រុងប្រយ័ត្នមុនពេលប្រលង
-ប្រការគួរធ្វើ និងមិនគួរធ្វើក្នុងពេលប្រលង
-វិធីជ្រើសរើសជំនាញសិក្សាថ្នាក់ឧត្ដមសិក្សា
-ក្រៅពីការធ្វើបទបង្ហាញខាងលើ ក្រុមការងារបានប្រកាសការផ្ដល់រង្វាន់ម៉ូតូ ១គ្រឿង ដល់ប្អូនៗ ណា ដែលប្រលងជាប់បាននិទ្ទេស A និង បែបបទស្នើសុំអាហារូបករណ៍ពីឯកឧត្តម ស សុខា និង លោកជំទាវ ផងដែរ ។
គួររំលឹកផងដែថា ក្រៅពីចំណុចទាំងអស់ខាងលើនេះ ឯកឧត្តម ស សុខា លោកបានបើកវគ្គបំប៉ន (រៀនគួរ) បន្ថែមលើមុខវិជ្ជាលំហាត់សំខាន់ៗ រយៈពេល ៤ខែ មុនការប្រលងដល់សិស្សថ្នាក់ទី១២ ទូទាំងខេត្តព្រៃវែង ដោយឥតគិតថ្លៃផងដែរ។
បទបង្ហាញនេះ ឧទ្ទិសនាមដោយលោក ទូច វណ្ណ: និងលោក ទូច សុខ: រួមក្រុមការងារមានលោក មាស សុខុម លោក ឡាង បូរិន និងលោក ផុន រ៉ាដា ផងដែរ។
បញ្ជាក់: ក្រុមការងារចុះធ្វើបទបង្ហាញ ក៏សូមថ្លែងអំណរគុណដល់អ្នកគ្រប់គ្រងមន្ទីរបក្សប្រជាជន កម្ពុជា ខេត្តព្រៃវែង ដែលបានផ្តល់ទីតាំងអោយក្រុមការងារធ្វើកម្មវិធីយ៉ាងរលូន ៕








អត្ថបទ៖ អារុណ
បទបង្ហាញខ្លីដល់សិស្សថ្នាក់ទី១២ ក្នុងក្រុងព្រៃវែង ឧបត្ថម្ភដោយឯកឧត្តម ស សុខា បទបង្ហាញខ្លីដល់សិស្សថ្នាក់ទី១២ ក្នុងក្រុងព្រៃវែង ឧបត្ថម្ភដោយឯកឧត្តម ស សុខា Reviewed by Unknown on 5:42:00 PM Rating: 5

No comments:

Powered by Blogger.