Recent Posts

Seo Services

១៤ទីតាំងក្នុងរាជធានីភ្នំពេញ ដែលលិចលង់ដោយទឹកភ្លៀង ស្រកលឿន ១១ទីតាំង និង ៣ទីតាំងទៀតកំពុងអនុវត្តគំរោង

News New : បើយោងតាមការលើកឡើង របស់លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និង ដឹកជញ្ជូន រាជធានីភ្នំពេញ បានបង្ហាញថា ទីតាំងដែលទឹកភ្លៀងធ្លាប់លិចធ្ងន់ធ្ងរជារៀងរាល់ឆ្នាំនៅ ក្នុងខណ្ឌទាំង ៤ ក្នុងរាជធានីភ្នំពេញ ស្មើនឹង ១៤កន្លែង ត្រូវបានកាត់បន្ថយការលិចលង់ទឹកចំនួន ១១កន្លែង។ ចំណែកទីតាំង ៣កន្លែងទៀត នៅលិចលង់ ប៉ុន្តែកំពុងអនុវត្តគម្រោង។

គួររំលឹកថា : ក្នុងពេលធ្លាក់ភ្លៀងរយៈពេល ១ម៉ោង ៤៥នាទី កាលពី នារសៀលថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៦ នេះ គេសង្កេតឃេីញថា ក្នុងខណ្ឌទាំង៤ ទឹកបានហូរស្រកយ៉ាងលឿនខុសពីមុនច្រេីន ជាពិសេសទីតាំងធ្លាប់លិចទឹកធ្ងន់ធ្ងរ ដូចជា៖
១-តំបន់មុខព្រះបរមរាជវាំង ស្រកអស់ភ្លាម
២-តំបន់វិថីកម្ពុជាក្រោម ស្រកអស់ភ្លាមក្រោយភ្លៀង
៣-ផ្សារទួលទំពូងស្រកអស់ភ្លាម
៤-ស្តុបម៉ុងឌីយ៉ាល់ស្រកអស់ភ្លាម
៥-តំបន់ស្តុបផ្សារដេប៉ូ ស្រកអស់ ១០នាទីក្រោយភ្លៀង
៦-តំបន់ផ្សារកណ្តាល ស្រកអស់ ១៥នាទីក្រោយភ្លៀង
៧-តំបន់ជុំវិញវត្តភ្នំ ផ្លូវលេខ៤៧ ផ្លូវលេខ៩០ មុខសាលាខណ្ឌដូនពេញ ផ្លូវលេខ៩២ មុខសាន់វ៉េ ស្រកអស់ ១០នាទីក្រោយភ្លៀង
៨-ផ្លូវម៉ៅសេទុងមុខស្ថានទូតចិន ស្រកអស់ភ្លាមក្រោយភ្លៀង
៩-ផ្លូវហ្សាលដឺហ្គោល ស្រកអស់ភ្លាមក្រោយភ្លៀង
១០-ផ្លូវសុខ ហុក ផ្សារអូរឫស្សី ស្រកអស់ភ្លាមក្រោយភ្លៀង
១១-ផ្លូវលេខ១៦៣ខាងកេីតស្តាត រង្វង់មូលសំពៅមាស ស្រកអស់ភ្លាមក្រោយភ្លៀង
១២-តំបន់ក្រោយវាំងផ្លូវលេខ១៩ ទឹកស្រកអស់អាចប្រេីពេល ២០នាទី ។ គម្រោងនឹងដាក់លូរំដោះទឹកឆាប់ៗ
១៣-តំបន់ផ្សារមាន់អាំង វិទ្យាល័យឥន្ទ្រទេវី ទឹកស្រកអស់រយៈពេល ១០នាទីក្រោយភ្លៀង។
១៤-មុខវត្តមហាមន្ត្រីស្រកអស់ភ្លាម។


ជាងនេះទៅទៀត លោក សាំ ពិសិដ្ឋ បានបន្ថែមថា ឆ្លងតាមការវាយតម្លៃបណ្តាញលូថ្មី មានប្រសិទ្ធ ភាពខ្ពស់។ ប៉ុន្តែត្រូវកែលំអអណ្តូងលូ បូមស្តារលាងលូ និងកាយសំរាមមុខអណ្តូងលូ៕

អត្ថបទ៖ អារុណ
ប្រភព៖ Facebook:  Sam Piseth


១៤ទីតាំងក្នុងរាជធានីភ្នំពេញ ដែលលិចលង់ដោយទឹកភ្លៀង ស្រកលឿន ១១ទីតាំង និង ៣ទីតាំងទៀតកំពុងអនុវត្តគំរោង ១៤ទីតាំងក្នុងរាជធានីភ្នំពេញ ដែលលិចលង់ដោយទឹកភ្លៀង ស្រកលឿន ១១ទីតាំង និង ៣ទីតាំងទៀតកំពុងអនុវត្តគំរោង Reviewed by Unknown on 7:27:00 PM Rating: 5

No comments:

Powered by Blogger.