Recent Posts

Seo Services

សម្តេចតេជោ ហ៊ុន សែន ស្នើសុំអោយប្រជាពលរដ្ឋកុំចាប់ត្រីនៅក្នុងរដូវត្រីពង



News New: នាព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៦ នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងទិវា មច្ឆជាតិលើកទី១៤ នៅអាងទឹកអន្លង់ជ្រៃ ឃុំប្រាំបីមុំ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ដែល ជាការផ្តួចផ្តើមដោយសម្តេចតេជោ នៅក្រាំងយ៉ូវ ខេត្តកណ្តាលពីមុន។

សម្តេចតេជោ បានបញ្ជាក់នៅក្នុងពិធីនោះដែរថា ៨ថ្ងៃក្រោយនេះ គឺនឹងមានពិធីដាំដើមឈើ ដើម្បីបង្កើនព្រៃឈើនៅកម្ពុជា។ ជាងនេះទៅទៀត សម្តេចតេជោ បានបន្តទៀតថា ពីមុនទឹកជ្រៅ ត្រីច្រើន ប្រជាជនតិច តែពេលនេះ យើងមានទឹករាក់ ត្រីតិច ប្រជាជនច្រើន។ដូច្នេះយើងមិនអាចពឹងផ្អែកទាំងស្រុងលើបឹងទន្លេសាប ឬទន្លេ បឹងបួរដទៃទៀត មានត្រីធម្មជាតិ  បានតទៅ ទៀតទេ? អាជ្ញាធរ និងប្រជាពលរដ្ឋនៅទូទាំងប្រទេស ត្រូវចូលរួមខិតខំព្រលែងកូនត្រី អោយបានច្រើននៅទូទាំងប្រទេសជា រៀងរាល់ថ្ងៃ ដោយមិនចាំបាច់ចាំតែនៅថ្ងៃទី១ កក្កដាទេ ។ កំណែទម្រង់ ដែលបានលុបចោល ឡូនេសាទកន្លងមក គឺបានបង្ក ភាពងាយស្រួលដល់ប្រជាពលរដ្ឋទាំងអ្នកនេសាទ និងប្រជាពលរដ្ឋធ្វើស្រែប្រាំង ។ ទន្ទឹមនឹងនោះ រាជរដ្ឋាភិបាល ក៏បានរក្សា ទុក ឡូនេសាទមួយចំនួន សម្រាប់នេសាទផងដែរដូចជា បឹងទន្លេសាប ជាដើម។

សម្តេចតេជោ ក៏បានអំពាវនាវ សូមបងប្អូនប្រជាពលរដ្ឋ កុំចាប់ត្រីនៅក្នុងរដូវត្រីពង និងនៅក្នុងតំបន់មួយចំនួន ដែលរាជរដ្ឋា ភិបាល ហាមឃាត់ ហើយចូលរួមទប់ស្កាត់រាល់សកម្មភាពប្រើប្រាស់ឧបករណ៍ខុសច្បាប់ដូចជា ប្រដាប់ឆក់ត្រី ជាដើម និងកុំ កាប់ព្រៃលិចទឹក ដែលជាជម្រកត្រីពង និងចូលរួមចលនាដាំព្រៃលិចទឹកអោយបានច្រើន ។ សូមជនរួមជាតិចូលរួមផ្តល់ព័ត៌ មាន អំពីជនខិលខូច និងមន្រ្តីខិលខូច ហើយមិនត្រូវយកបឹង ទៅប្រើប្រាស់ខុសគោលដៅដូចជា យកទៅដាំឈូក និងចាក់ដី លុបបឹងធ្វើអ្វីផ្សេងជាដើម។ សូមកុំអោយមានទំនាស់រវាងអ្នកនេសាទ និងអ្នកធ្វើស្រែប្រាំង។

កិច្ចការពារធនធានធម្មជាតិ គឺត្រូវចូលរួមទាំងអស់គ្នា និងអោយបានច្រើនជាងមុន ។ ដូច្នេះ រដ្ឋមន្រ្តី នៃក្រសួងពាក់ព័ន្ឋទាំង អស់ គឺត្រូវប្រមូលផ្តុំអោយមានចូលរួមពីគ្រប់បណ្តាភាគីទាំងអស់ រួមទាំងចលនា សមាគម និងអង្គការក្រៅរដ្ឋាភិបាល៕














អត្ថបទ៖ អារុណ

ប្រភព៖ Facebook : សម្តេចតេជោ ហ៊ុន

សម្តេចតេជោ ហ៊ុន សែន ស្នើសុំអោយប្រជាពលរដ្ឋកុំចាប់ត្រីនៅក្នុងរដូវត្រីពង សម្តេចតេជោ ហ៊ុន សែន ស្នើសុំអោយប្រជាពលរដ្ឋកុំចាប់ត្រីនៅក្នុងរដូវត្រីពង Reviewed by Unknown on 12:40:00 AM Rating: 5

No comments:

Powered by Blogger.