Recent Posts

Seo Services

ការប្រកួតកីឡាពានរង្វាន់សម្តេច ស ខេង ប្រកាសបើកដោយ ឯ. ស សុខា និង ឯ. ជា សុមេធី

News New : នារសៀលថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៦ នេះ គណ:កម្មការរៀបចំ ការប្រកួតកីឡាពាន រង្វាន់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ  ទូទាំងខេត្តព្រៃវែង ក្រោមអធិបតីភាពឯកឧត្តម ស សុខា អ្នកតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា មណ្ឌលព្រៃវែង និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តព្រៃវែង និងឯកឧត្តម ជា សុមេធី អភិបាល នៃ គណ:អភិបាលខេត្តព្រៃវែង ។

យោងតាមរបាយការណ៍របស់លោក ខៀវ ភារិទ្ធ អនុប្រធានគណ:កម្មការប្រតិបត្តិការប្រកួត បាន អោយដឹងថា ការប្រកួតកីឡានេះ មានរយ:ពេល ២៣ថ្ងៃ គិតចាប់ពីថ្ងៃទី២៤ ខែកក្កដា ដល់ថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៦ ដែលមានកីឡា ៤ប្រភេទ ចូលរួមប្រកួតរួមមាន៖ បាល់ទាត់ បាល់ទះ សីប៉ាក់ តាក្រ និងរត់ចម្ងាយ ។

ក្នុងការប្រកួតនោះ ក្រុមកីឡាករ ជាច្រើនក្រុមនឹងមកធ្វើការប្រកួតប្រជែងគ្នាដ៏អស្ចារ្យលើទឹកដីខេត្ត ព្រៃវែង ដែលបែងចែកតាមប្រភេទដូចខាងក្រោម៖
១. ក្រុមកីឡាករ បាល់ទាត់ មាន ២៣ក្រុម ៖
- សសយក ខេត្តព្រៃវែង (ក្រុមលេខាធិការដ្ឋាន)
- សសយក ស្រុកបាភ្នំ
- សសយក ស្រុកព្រះស្តេច
- សសយក ស្រុកស្វាយអន្ទរ
- សសយក ស្រុកពោធិ៍រៀង
- សសយក ខ្មែរ -ឥស្លាម
- សសយក ស្រុកពាមរក៍
- សសយក ស្រុកកញ្ច្រៀច
- សសយក ឃុំត្នោត
- សសយក ស្រុកពារាំង
- សសយក ស្រុកកំពង់ត្របែក
- សសយក ស៊ីធរកណ្តាល
- សសយក ក្រុងព្រៃវែង
- សសយក ស្រុកកំចាយមារ
- សសយក ស្រុកមេសាង
- សសយក ស្រុកពាមជរ
- សាកលវិទ្យាល័យ ជា ស៊ីម កំចាយមារ
- សាលាគរុកោសល្យខេត្តព្រៃវែង
- យុវជន សសយក ស្នងការដ្ឋានខេត្តព្រៃវែង
- យុវជន សសយក សង្កាត់ជើងទឹក
- យុវជនមនុស្សធម៌
- ក្រុមសេះស
- យុវជន សសយក មន្ទីរអភិវឌ្ឍន៍ជនបទ ។

២. ក្រុមកីឡាករ បាល់ទះ មាន ១៨ក្រុម ៖
- សសយក ខេត្ត (ក្រុមលេខាធិការដ្ឋាន)
- សសយក ស្រុកបាភ្នំ
- សសយក ស្រុកព្រះស្តេច
- សសយក ស្រុកស្វាយអន្ទរ
- សសយក ស្រុកពោធិ៍រៀង
- សសយក ស្រុកពាមរក៍
- សសយក ស្រុកកញ្ច្រៀច
- សសយក ស្រុកពារាំង
- សសយក ស្រុកកំពង់ត្របែក
- សសយក ស្រុកស៊ីធរកណ្តាល
- សសយក ក្រុងព្រៃវែង
- សសយក ស្រុកកំចាយមារ
- សសយក ស្រុកមេសាង
- សសយក ស្រុកពាមជរ
- សាលាគរុកោសល្យខេត្តព្រៃវែង
-មន្ទីរអភិវឌ្ឍន៍ខេត្តព្រៃវែង
- វិសាខា (B) ។

៣. ក្រុមកីឡាករ សីប៉ាក់ មាន ៨ក្រុម ៖
- សសយក ខេត្ត (ក្រុមលេខាធិការដ្ឋាន)
- វិទ្យាល័យ ព្រះអង្គដួង
- ស្នងការដ្ឋានខេត្តព្រៃវែង
- សសយក ស្រុកកញ្ច្រៀច
- សសយក ស្រុកកំចាយមារ
- សសយក ក្រុងព្រៃវែង
- សសយក ស្រុកស្វាយអន្ទរ
- យុវជនវីរ:ការពារព្រំដែនខេត្តព្រៃវែង ។

៤. ក្រុមកីឡាករ រត់ចម្ងាយ : ផ្តល់ជូនសាធារណ:ជនទូទៅ ដោយគ្រាន់តែបងប្អូនយើងជួយទិញអាវ យឺត ១សំរាប់ ដើម្បីចូលរួមប្រកួត ។ ចំពោះកីឡារត់ចម្ងាយនេះ ប្រព្រឹត្តទៅ នាព្រឹកថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៦ ។ ជាងនេះទៅទៀត ការទិញអាវយឺតនោះ គឺជាការចូលរួមជួយដល់កុមារកំព្រានៅក្នុង ខេត្តព្រៃវែង ព្រោះថវិកា ដែលសប្បុរសជនយើងទិញអាវយឺតនេះ គឺសំរាប់ផ្តល់ជូនដល់កុមារកំព្រា ក្នុងខេត្តព្រៃវែង ឧបត្ថម្ភលើការសិក្សា ការរស់នៅប្រចាំថ្ងៃ ព្យាបាលជំងឺ ទិញសំលៀកបំពាក់ ទិញ សំភារ:សិក្សា និងចំណាយទូទៅប្រចាំថ្ងៃ ។ ដូច្នោះ បងប្អូនយើងចំណាយថវិកាទិញអាវយឺតមួយ គឺជួយដល់ជីវិត កុមារកំព្រាម្នាក់ដែរ។
បញ្ជាក់: អាវយឺត មានតាំងលក់នៅមុខស្នាក់ការ សសយក ខេត្តព្រៃវែង តាមបណ្តាល សសយក គ្រប់ស្រុក មុខតារាងបាល់ 3G និងដឹកជញ្ជូនដល់ទីកន្លែង ។







អត្ថបទ៖ លោក ផុន រ៉ាដា

ការប្រកួតកីឡាពានរង្វាន់សម្តេច ស ខេង ប្រកាសបើកដោយ ឯ. ស សុខា និង ឯ. ជា សុមេធី ការប្រកួតកីឡាពានរង្វាន់សម្តេច ស ខេង ប្រកាសបើកដោយ ឯ. ស សុខា និង ឯ. ជា សុមេធី Reviewed by Unknown on 6:25:00 AM Rating: 5

No comments:

Powered by Blogger.