Recent Posts

Seo Services

កម្មករ កម្មការិនី រោងចក្រ Can Sport Shoes Factory បន្តធ្វើតកូដកម្មទាមទារឿងសំខាន់៣

News New : រហូតមកដល់ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៦នេះ កម្មករ កម្មការិនី របស់រោងចក្រ ខន់ស្ពត ស៊ួ នៅក្នុងទឹកដីខេត្តកំពង់ឆ្នាំង បានបន្តធ្វើកូដកម្មដើម្បីទាមទា អោយក្រុមហ៊ុនអនុវត្តច្បាប់ការងារ អោយបានត្រឹមត្រូវ ។

បើយោងតាមកម្មករ កម្មការិនី ដែលកំពុងធ្វើកូដកម្មទាំងនោះ បានអោយដឹងថា រោងចក្រនេះ មាន កម្មករ-កម្មការិនី ជិត ៧ពាន់នាក់ ប៉ុន្តែខាងរោងចក្រមិនបានគោរពច្បាប់ការងារត្រឹមត្រូវទេដូចជា៖

១- ការសន្យាកំណត់ចំនួន អោយកម្មករ កម្មការិនីធ្វើ ដើម្បីបានរង្វាន់ តែដល់ពេលកម្មករ កម្មការិនី ធ្វើបានតាមការកំណត់ហើយ គឺមិនបានផ្តល់អោយកម្មករឡើយ។
២-ក្រុមហ៊ុនចុចកណ្តឹងរោរិ៍មុនម៉ោង តែបែរជាកាត់លុយកម្មករ កម្មការិនីទៅវិញ ដោយចោទកម្មករ កម្មការិនី ថាចេញមុនម៉ោង ។
-មានបញ្ហាច្រើនតែបញ្ហាសំខាន់ គឺបញ្ហាបាត់លុយ រឺកាត់លុយកម្មករ កម្មការិនី តែម្តង ។

ជុំវិញកូដកម្មខាងលើនេះ គេសង្កេតឃើញ មន្ត្រីសហព័ន្ឋសហជីពកម្មករកម្ពុជា CLUF បានចុះទៅ ជួយសម្របសម្រួលដោះស្រាយជូនបងប្អូនកម្មករ កម្មការិនីជាច្រើនថ្ងៃហើយ តែភាគីក្រុមហ៊ុននៅ តែមិនទាន់យល់ព្រម៕

អត្ថបទ៖ អារុណ
កម្មករ កម្មការិនី រោងចក្រ Can Sport Shoes Factory បន្តធ្វើតកូដកម្មទាមទារឿងសំខាន់៣ កម្មករ កម្មការិនី រោងចក្រ Can Sport Shoes Factory បន្តធ្វើតកូដកម្មទាមទារឿងសំខាន់៣ Reviewed by Unknown on 6:50:00 AM Rating: 5

No comments:

Powered by Blogger.