Recent Posts

Seo Services

Update សហគមផ្លូវរថភ្លើងអស់សង្ឃឹម ពេលទទួលបានចំលើយពីសាលារាជធានីភ្នំពេញ នាព្រឹកនេះ


 News New: បន្ទាប់ពីក្រុមតំណាងរបស់សហគមផ្លូវរថភ្លើង ចូលជួបពិភាក្សាជាមួយមន្ត្រីសាលារាជ ធានីភ្នំពេញ ជុំវិញករណីគម្រោងសាងសង់ផ្លូវថ្មីមួយខ្សែទៀតពីគីឡូម៉ែត្រលេខ៦ (ផ្លូវជាតិលេខ៥) តាមបណ្តោយផ្លូវរថភ្លើងឆ្ពោះមកកាន់បឹងកក់ ជាលទ្ធផលមិនមានដំណោះស្រាយទេ ព្រោះក្នុងកិច្ច ពិភាក្សានោះ គឺឯកឧត្តម ប៉ា សុជាតិវង្ស អភិបាល នៃគណ:អភិបាលរាជធានីភ្នំពេញ មិនបានមាន វត្តមានទីនោះ ដូចដែលមន្ត្រីសាលារាជធានីភ្នំពេញ សន្យាជាមួយប្រជាពលរដ្ឋសហគមផ្លូវរថភ្លើង ថាថ្ងៃនេះ នឹងរៀបចំអោយពួកគាត់ជួបពិភាក្សាជាមួយឯកឧត្តម ប៉ា សុជាតិវង្ស នោះ។ ជាងនេះទៅ ទៀត មន្ត្រីសាលារាជធានីភ្នំពេញ ប្រាប់តំណាងសហគមអោយរងចាំលើយនៅពេលក្រោយទៀត ព្រោះលិខិតដែលសហគមដាក់ស្នើសុំអោយសាលារាជធានីភ្នំពេញ បើកវេទិកាសាធារណ:បំភ្លឺរឿង គម្រោងសាងសង់ផ្លូវនេះ មិនទាន់បានដល់ដៃឯកឧត្តមអភិបាលរាជធានីភ្នំពេញ នៅឡើយ។

សូមបញ្ជាក់ថា: ចំពោះគម្រោងសាងសង់ផ្លូវ អាចប៉ះពាល់ផ្ទះប្រជាពលរដ្ឋរាប់រយគ្រួសារ ដែលរស់ នៅតាមបណ្តោយផ្លូវរថភ្លើង ចាប់តាំងគីឡូម៉ែត្រលេខ៦ ភូមិបឹងសាឡាង ទួលសង្កែ បឹងកក់ និងវត្ត នាគវ័ន ។

តើការប៉ះពាល់ទាំងនេះជាកំហុសអ្នកណា?
News New តែងតែធ្វការចុះផ្សាយជារឿងៗ ករណីអាជ្ញាធរ ចេះតែបណ្តែតបណ្តោយអោយប្រជា ពលរដ្ឋសាងសង់លំនៅដ្ឋានលើដីសាធារណ:  នៅតាមផ្លូវរថភ្លើង ........ហានិភ័យ នាពេលក្រោយ តាំងពីប្រជាពលរដ្ឋមួយគ្រួសារ ពីរគ្រួសារ បណ្តោយអោយមានរហូតរាប់រយគ្រួសារ ដល់ពេលរដ្ឋ ត្រូវអភិវឌ្ឍ ទើបដេញប្រជាពលរដ្ឋចេញ តើវាល្អទេ? ភ្លេចសុភាសិតខ្មែរមួយឃ្លាពោលថា " ការពារ ប្រសើរជាងព្យាបាល" ហើយមើលទៅ?





 អត្ថបទ៖ លោក ភោគ ថន (សារ៉ន)
Update សហគមផ្លូវរថភ្លើងអស់សង្ឃឹម ពេលទទួលបានចំលើយពីសាលារាជធានីភ្នំពេញ នាព្រឹកនេះ Update សហគមផ្លូវរថភ្លើងអស់សង្ឃឹម ពេលទទួលបានចំលើយពីសាលារាជធានីភ្នំពេញ នាព្រឹកនេះ Reviewed by Unknown on 9:01:00 PM Rating: 5

No comments:

Powered by Blogger.