Wednesday, August 31, 2016

ក្រុមការងារចុះជួយស្រុកពាមជរ នាំអំណោយឯកឧត្តម ស សុខា ជូនពលរដ្ឋក្រីក្រ ៣គ្រួសារ

News New : បន្ទាប់ពីជួបសំណេះសំណាល និងចែកមួកសុវត្ថិភាព ថវិកា ព្រមទាំងសៀវភៅច្បាប់ ចរាចរណ៍ផ្លូវគោកថ្មី ដល់យុវជនមកពីឃុំចំនួន ៣ ក្នុងពាមជរ នាព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៦ ក្រុមការសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តព្រៃវែង ចុះជួយស្រុកពាមជរ ដែលដឹកនាំដោយ លោក ឈឹម ផាន់ណា តំណាងឯកឧត្តម ស សុខា ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្ត ព្រៃវែង និងជាតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា មណ្ឌលព្រៃវែង បានបន្តដំណើរនាំយកនូវ អំណោយឯកឧត្តម ស សុខា និងលោកជំទាវ ចែកជូនបងប្អូនប្រជាពលរដ្ឋក្រីក្រី ចំនួន ៣គ្រួសារ ដែលរស់នៅក្នុងភូមិកោះរការ ឃុំកោះរការ ស្រុកពាមជរ ខេត្តព្រៃវែង ។

អំណោយដែលផ្តល់ជូន នាពេលនោះរួមមាន៖ គ្រឿងឧបភោគ បរិភោគ អង្ករ និងថវិកា មួយចំនួន ផងដែរ។

អត្ថបទ៖ អារុណ

ក្រុមការងារឯកឧត្តម ស សុខា ចុះជួយស្រុកពាមជរ ចែកមួកសុវត្ថិភាពដល់យុវជន ១២០នាក់

News New : ក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តព្រៃវែង ចុះជួយស្រុកពាមជរ ដែល ដឹកនាំដោយលោក ឈឹម ផាន់ណា តំណាងឯកឧត្តម ស សុខា ប្រធានសហភាពសហព័ន្ធយុវជន កម្ពុជា ខេត្តព្រៃវែង និងជាតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា មណ្ឌលព្រៃវែង នាព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៦ នេះ បានដឹកនាំក្រុមការងារ និងសហភាពភាពសហព័ន្ធយុវជនកម្ពុជា ស្រុក ពាមជរ បានជួបសំណេះសំណាល និងចែកមួកសុវត្ថិភាព ដល់យុវជន យុវនារី ចំនួន ១២០នាក់ មកពីឃុំចំនួន ៣ ក្នុងស្រុកពាមជរ​ ខេត្តព្រៃវែង។

លោក ឈឹម ផាន់ណា បានបញ្ជាក់ថា មូលហេតុ នៃការចែកមួកសុវត្ថិភាពនេះគឺអនុវត្តតាមទិសដៅ របស់ឯកឧត្តម ស សុខា ដែលបានដាក់ផែនការជូនស្រុក ក្រុង នីមួយៗ ទូទាំងខេត្តព្រៃវែង ។ ជាង ទៅទៀត ​លោកបានបញ្ជាក់ថា ទិសដៅរបស់ឯកឧត្តម ស សុខា គឺចង់អោយយុវជន ស្រលាញ់គ្នា សាមគ្គីគ្នា ដើម្បីខ្មែរ និងខ្មែរ ចូលរួមអភិវឌ្ឍប្រទេសជាតិអោយកាន់តែរីកចំរើន ដោយមិនប្រកាន់ពី និន្នាការនយោបាយឡើយ។ ជាពិសេស លោក ឈឹម ផាន់ណា បានផ្តាំផ្ញើទៅដល់យុវជនទាំងអស់ ត្រូវចូលរួមក្នុងសកម្មភាពសង្គម ពិនិត្យមើលពីទុក្ខលំបាក និងបញ្ហាប្រឈមប្រចាំថ្ងៃនានា របស់ បងប្អូនប្រជាពលរដ្ឋទូទាំងស្រុកពាមជរ ដូចជា ៖ គ្មានផ្ទះសំបែង ខ្វះខាតជីវភាពធ្ងន់ធ្ងរ និងគ្រោះ ធម្មជាតិ គ្រោះអកុសលដោយចៃដន្យណាមួយ ដោយធ្វើការរាយការណ៍ជូនក្រុមការងារចុះជួយ តាមរយ: សហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកពាមជរ ដើម្បីចូលរួមដោះស្រាយជូនពួកគាត់បាន ទាន់ពេលវេលា ។

ក្នុងឱកាសនោះដែរ លោក ចេវ ហាក់ អនុប្រធានក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា ចុះ ជួយស្រុកពាមជរ ក៏បានបង្ហាញដល់យុវជនទាំងអស់ អំពីទិន្និន័យ នៃការគ្រោះថ្នាក់ចរាចរណ៍ ក្នុង ព្រះរាជាណាចក្រកម្ពុជា ដែលលោកថា ជាមធ្យម មនុស្ស ៦នាក់ បានស្លាប់ដោយគ្រោះថ្នាក់ចរា ចរណ៍ ក្នុង១ថ្ងៃៗ ហើយលោកក៏បានបង្ហាញអំពីអត្ថប្រយោជន៍របស់មួកសុវត្ថិភាព និងបច្ចេកទេស នៃការពាក់មួកសុវត្ថិភាព ដើម្បីធានាបានក្នុងការគ្រោះថ្នាក់ដោយរបូតមួកពីក្បាល រឺក៏បែកមួកមុត ចូលសាច់ក្បាល ជាដើម។

បើតាមលោក ហ៊ុន ចាន់ដែន ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកពាមជរ បានបង្ហាញពី រចនាសម្ព័ន្ធយុវជនក្នុងស្រុកពាមជរ មានចំនួន ៩១នាក់ និងមានរចនាសម្ព័ន្ធតាំងពីស្រុក ឃុំ ដល់ ភូមិ នីមួយៗ ។ លើសពីនេះទៅទៀត លោក ហ៊ុន ចាន់ដែន បានបង្ហាញដែរថា រហូតមកដល់ពេល នេះ សសយក ស្រុកពាមជរ ដោយអនុវត្តតាមអនុសាសន៍របស់ឯកឧត្តម ស សុខា បានចូលរួមក្នុង កិច្ចការសង្គមជាច្រើនដូចជា៖ ជួយសាងសង់ផ្ទះជូនប្រជាពលរដ្ឋក្រីក្រគ្មានផ្ទះសំបែង បាន ៦ខ្នង គឺ ស្មើនឹង ៦គ្រួសារ និងផ្តល់អំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋក្រីក្រ បានជាច្រើនគ្រួសារទៀត ៕


 












អត្ថបទ៖ លោក ផុន រ៉ាដា

Monday, August 29, 2016

ក្រសួងសុខាភិបាល : ឡានពេទ្យរដ្ឋទាំងអស់បញ្ឈប់ការយកលុយថ្លៃដឹកសព ទោះបីករណីណាក៏ដោយ

News New : កាលពីព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៦ នេះ ក្រសួងសុខាភិបាល បានចេញសេចក្តី ជូនដំណឹងដល់មន្ទីរពេទ្យកាល់ម៉ែត មន្ទីរពេទ្យជាតិ មជ្ឈមណ្ឌលជាតិ និងប្រធានមន្ទីររាជធានី ខេត្ត ទាំងអស់ ស្តីពី ការរៀបចំសេវារថយន្តដឹកសពរបស់មន្ទីរពេទ្យ និងមិនតំរូវអោយបង់ថ្លៃសេវាទៀត ឡើយ ទោះបីករណីណាក៏ដោយ ។
សូមអានលិខិតខាងក្រោម៖


អត្ថបទ៖ លោក ផុន រ៉ាដា

Sunday, August 28, 2016

News New ភ្ញាក់ផ្អើលព័ត៌មានមួយនេះមានអ្នក Share ១ ០៤២នាក់ និងអ្នកមើលជិត ៦ម៉ឺននាក់

News New : សារព័ត៌មាន News New មានការភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពីឃើញព័ត៌មានមួយ ដែល News New ធ្វើការចុះផ្សាយត្រឹមតែ ៣ថ្ងៃប៉ុណ្ណោះ គឺទទួលបានបងប្អូនចូលមើលរហូតដល់ទៅជិត ៦ម៉ឺននាក់ ( ៥ ៩៥៨៣នាក់) និងមានអ្នកជួយ Share ១ ០៤២ នាក់ ( មួយពាន់សែសិបពីរនាក់ ) ។

ព័ត៌មានដែលធ្វើអោយ News New មានការភ្ញាក់ផ្អើលនេះ មានចំណងជើងថា " លោក ឯក មនោ សែន សាកលវិទ្យាល័យ ធនធានមនុស្ស ផ្តល់អាហារូបករណ៍ ១០០% បន្ទាប់ពីឃើញរូបកំសត់ " ដែលព័ត៌មាននេះ និយាយអំពី ទឹកចិត្តរបស់ឯកឧត្តម ឯក មនោសែន សាកលវិទ្យាធិការ សាកល វិទ្យាល័យ ធនធានមនុស្ស ផ្តល់អាហារូបករណ៍ ១០០% ដល់ប្អូនប្រុសជាបេក្ខជនប្រលងថ្នាក់ទី១២ នៅមណ្ឌលវិទ្យាល័យ ១០មករា ខេត្តសៀមរាប អង្គុយហូបបាយកញ្ចប់ពីរនាក់ឪពុកដ៏កំសត់ ហើយ ត្រូវបានគេថតបង្ហោះ តាម Facebook ។

បញ្ជាក់: ចំនួនអ្នកជួយ Share ១ ០៤២នាក់នេះ គឺគិតតែក្នុង Account Face Book ឈ្មោះ " ទូច វណ្ណ: " តែប៉ុណ្ណោះ ។ ប៉ុន្តែបើមើលទៅ Account Facebook អ្នក Share បន្តទៀតគឺ មានរហូតរាប់ពាន់ Share ឯណោះ ។

សារព័ត៌មាន News New សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះបងប្អូនទាំងអស់ ដែលជួយ Share និងជួយ Like ព្រមទាំងជួយចូលមើលរាល់ព័ត៌មានរបស់សារព័ត៌មាន News New យើងខ្ញុំ ។ សូមគោរពជូនពរ សុខភាពល្អ និងជ័យជំនះគ្រប់ភារកិច្ច ៕


អត្ថបទ៖ អារុណ

Saturday, August 27, 2016

ពាក្យស្នើសុំអាហារូបករណ៍ឯ.ស សុខា និងលោកជំទាវ ផ្តល់ជូនពីថ្ងៃទី២៩ សីហា សំរាប់ខេត្តព្រៃវែង

News New : សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តព្រៃវែង បានចេញសេចក្តីជូនដំណឹងមួយស្តីពី ការផ្តល់ពាក្យស្នើសុំអាហារូបករណ៍ ឯកឧត្តម ស សុខា តំណាងរាស្ត្រ គណបក្សប្រជាជនកម្ពុជា មណ្ឌលព្រៃវែង និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តព្រៃវែង និងលោកជំទាវ សំរាប់ ប្អូនៗសិស្សថ្នាក់ទី១២ ដែលបានប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ កាលពីថ្ងៃទី២២ ២៣ ខែ សីហា កន្លងទៅនេះ នៅទូទាំងខេត្តព្រៃវែង ។

ពាក្យស្នើសុំអាហារូបករណ៍នេះ ចាប់ផ្តល់ជូនពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៦ ខាងមុខនេះ ទីតាំង ស្នាក់ការសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តព្រៃវែង (ជិតចុងប៉ោម) ៕

អត្ថបទ៖ លោក មាស សុខុម

លោក ស សុខា និងលោក ស រដ្ឋា ផ្តល់អំណោយដល់កុមារពិការ គថ្លង់ ១២៤នាក់ ក្នុងខេត្តបាត់ដំបង

 News New : បន្ទាប់ពីចុះសួរសុខទុក្ខអ្នកជំងឺមួយចំនួន ក្នុងមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង លោក ស សុខា និងលោក ស រដ្ឋា ព្រមទាំងអាជ្ញាធរខេត្ត បានបន្តដំណើរជួប សំណេះសំណាលសួរសុខ ទុក្ខប្អូនៗ កុមារពិការ និងគថ្លង់ នៅក្នុងអង្គការកុមារពិការ និងកុមារគថ្លង់ នាទឹកដីខេត្តបាត់ដំបង ព្រមទាំងបានរៀបចំអាហារសាមគ្គីជូមកុមារទាំងនោះទទួលទានថែមទៀតផង។

ដើម្បីជាការលើកទឹកចិត្តដល់ប្អូនៗទាំងនោះ ក្រុមការងាររបស់លោក ស សុខា និងលោក ស រដ្ឋា ក៏បានចែកជូនប៊ិចសៀវភៅ ចំនួន ១២៤ឃីត ដល់ប្អូនៗ ១២៤នាក់ និងថវិកាម្នាក់ៗ ១ម៉ឺនរៀល ។ ចំណែកលោកគ្រូ អ្នកគ្រួ ចំនួន ៣២នាក់ ម្នាក់ៗទទួលបាន ២ម៉ឺនរៀល ។ ក្រៅពីនេះ បានឧបត្ថម្ភ ថវិកា ៣០ម៉ឺនរៀលដល់អង្គការ និងផ្ដល់កុំព្យូទ័រចំនួន ២គ្រឿង និងបន្តស្វែងរកជំនួយទៀត ដើម្បី ឧបត្ថម្ភ នាពេលក្រោយថែមទៀត៕






 អត្ថបទ៖ អារុណ

Friday, August 26, 2016

ព្រឹកនេះ ផ្លូវលេខ៧០ និងផ្លូវលេខ២៧៣ ចេញរូបរាងថ្មី

News New : នៅក្នុងផែនការ ដើម្បីធានាបានគុណភាពផ្លូវបានយូរអង្វែង នាព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៦ នេះ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ដោយអនុវត្តតាមទិសដៅសាលា រាជធានីភ្នំពេញ បានបើកការដ្ឋានពង្រីកផ្លូវលេខ៧០ និងផ្លូវលេខ២៧៣ ដោយចាប់ផ្តេីមអ៊ុតកៅស៊ូ ស្រទាប់ទី២ Wearing Course កម្រាស់ ៥សង់ទីម៉ែត្រ ដែលតាមគម្រោងផ្លូវនេះ មានប្រវែង ១.៧២០ ម៉ែត្រ និងមានទទឹង ប្រវែង ១៦ម៉ែត្រ ចាប់ពីរង្វង់មូលស្តាតចាស់ សួនគួចកាណុង ( ជ្រោយចង្វារ )  រហូតដល់អង់តែនទួលគោក នេះបើតាមការអោយដឹងពីលោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណ ការ និងដឹកជញ្ជូន រាជធានីភ្នំពេញ ៕




អត្ថបទ៖ លោក រស់ វិសិដ្ឋ

លោក ស សុខា ចុះសួរសុខទុក្ខ និងផ្តល់អំណោយដល់អ្នកជំងឺក្នុងមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង

News New : ព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៦ នេះ សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តព្រៃវែង បានរួមសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តបាត់ដំបង ដែលដឹកនាំដោយលោក ស សុខា បានចុះសួរសុខទុក្ខ និងជូនជា គ្រឿងឧបភោគ បរិភោគ និងថវិកា ដល់បងប្អូនប្រជាពល រដ្ឋខ្មែរ ដែលមានជំងឺខុសពីធម្មតា ( ប្រេះជេីង - ដៃ ) ហើយកំពុងសំរាកព្យាបាល នៅក្នុងមន្ទីរពេទ្យ បង្អែក ខេត្តបាត់ដំបង។














អត្ថបទ៖ អារុណ