Recent Posts

Seo Services

លោក អាំង សិរីពិសិដ្ឋ ក្រៅពីនិទ្ទេសA ម៉ូតូ ១គ្រឿង និទ្ទេសB C ក៏បានរង្វាន់ពីឯ. ស សុខា ដែរ

News New : នៅក្នុងថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៦ នេះ លោក អាំង សិរីពិសិដ្ឋ ប្រធានក្រុមការងារ សហភាពសហព័ន្ធកម្ពុជា ខេត្តព្រៃវែង ចុះជួយស្រុកកំចាយមារ និងក្រុមការងារ ជាតំណាងដ៏ខ្ពង់ ខ្ពស់ ឯកឧត្តម ស សុខា តំណាងរាស្រ្តគណបក្សប្រជាជនកម្ពុជា មណ្ឌលតព្រៃវែង និងជាប្រធាន សហភាពសហព័ន្ធកម្ពុជា ខេត្តព្រៃវែង ចុះជួបសំណេះសំណាល និងថ្លែងអំណរគុណជូនលោកគ្រូ អ្នកគ្រូ ស្ម័គ្រចិត្តបង្រៀនថ្នាក់បំប៉នដល់សិស្សថ្នាក់ទី១២ អស់រយៈពេល ៤ខែមុនប្រលង នៅទូទាំង ស្រុកកំចាយមារ ព្រមទាំងប្រគល់ប្រាក់ឧបត្ថម្ភជួនលោកគ្រូ អ្នកគ្រូស្ម័គ្រចិត្តចំនួន ១៥នាក់ ដែល
ក្នុងម្នាក់ៗ ទទួលបានថវិកាចំនួន ២១ ០០០០រៀល និងសៀវភៅកំណត់ហេតុ ចំនួន​ ១ក្បាល ។ ចំណែកឯសិស្សពូកែចំនួន ៣០នាក់ ក្នុងម្នាក់ៗ ទទួលបានថវិកាចំនួន១០ ០០០រៀល និងសៀវភៅ កំណត់ហេតុចំនួន ១ក្បាល។ លើសពីនេះទៅទៀត លោកគ្រូ អ្នកគ្រូ មកពីវិទ្យាល័យ ជាច និងវិទ្យា ល័យ ហ៊ុន សែន កំចាយមារ ចំនួន ១១នាក់ទៀត ក្នុងម្នាក់ៗ ថវិកាចំនួន ២០ ០០០រៀលផងដែរ។

ជាមួយគ្នានេះផងដែរ លោក អាំង សិរីពិសិដ្ឋ ក៏បានផ្សព្វផ្សាយ ព័ត៌មានជូនសិស្សានុសិស្ស ដែល ត្រូវប្រលងសញ្ញាទុតិយភូមិ ត្រូវប្រឹងប្រែងដណ្តើមយកនិទ្ទេស អោយបានល្អប្រសើរ ពីព្រោះឆ្នាំនេះ ក៏ដូចជាឆ្នាំកន្លងទៅដែរ ឯកឧត្តម ស សុខា និងលោកជំទាវ បានផ្តល់ជូនដូចខាងក្រោម៖
- និទ្ទេស A បានរង្វាន់ ម៉ូតូចំនួន ០១គ្រឿង
- និទ្ទេស B ទទួលបានថវិកា ៨០ ០០០០រៀល និងអាហារូបករណ៍
- និទ្ទេស C ទទួលបានថវិកា ២០ ០០០០រៀល និងអាហារូបករណ៍
សម្រាប់សិស្សានុសិស្សដែលបាននិទ្ទេស D និង E អាចដាក់ពាក្យសុំអាហារូបករណ៍ នៅលេខា ធិការដ្ឋាន សសយក ខេត្តព្រៃវែង បានដែរ៕





អត្ថបទ៖ អារុណ
លោក អាំង សិរីពិសិដ្ឋ ក្រៅពីនិទ្ទេសA ម៉ូតូ ១គ្រឿង និទ្ទេសB C ក៏បានរង្វាន់ពីឯ. ស សុខា ដែរ លោក អាំង សិរីពិសិដ្ឋ ក្រៅពីនិទ្ទេសA ម៉ូតូ ១គ្រឿង និទ្ទេសB C ក៏បានរង្វាន់ពីឯ. ស សុខា ដែរ Reviewed by Unknown on 5:08:00 AM Rating: 5

No comments:

Powered by Blogger.