Recent Posts

Seo Services

គ.ជ.ប ត្រូវការជ្រើសរើសមន្ត្រីក្រុមចុះឈ្មោះបោះឆ្នោត ចំនួន ៦ ១០៣នាក់

News New : គណ:កម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) ត្រូវការជ្រើសរើសក្រុមចុះឈ្មោះ បោះឆ្នោត (កចប) ចំនួន ១ ៦៣៣ក្រុម ស្មើនឹង ចំនួន ៦ ១០៣នាក់ ជាមន្ត្រីជាប់កិច្ចសន្យារយ:ពេល ខ្លី ដើម្បីបំរើការងារនៅតាមឃុំ សង្កាត់ នៃរាជធានី ខេត្ត សំរាប់ការចុះឈ្មោះបោះឆ្នោត ដើម្បីរៀបចំ បញ្ជីចុះឈ្មោះបោះឆ្នោតថ្មី ឆ្នាំ២០១៦ ដែលមានមុខតំណែងដូចខាងក្រោម៖
១. ប្រធានក្រុមចុះឈ្មោះបោះឆ្នោត
២. សមាជិកក្រុមចុះឈ្មោះបោះឆ្នោត ជាជំនួយការអនុប្រធាន
៣. សមាជិកក្រុមចុះឈ្មោះបោះឆ្នោត ជាការីកុំព្យូទ័រ ។
ចាប់ទទួលពាក្យពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៦ និងឈប់ទទួលពាក្យត្រឹមម៉ោង១៧:៣០ល្ងាច ថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៦ ។
បញ្ជាក់: ទទួល និងដាក់ពាក្យនៅតាមឃុំ សង្កាត់ នីមួយៗ ។ ពាក្យ ចែកជូនដោយឥតគិតថ្លៃ ៕


អត្ថបទ៖ លោក ឡាង បូរិន
គ.ជ.ប ត្រូវការជ្រើសរើសមន្ត្រីក្រុមចុះឈ្មោះបោះឆ្នោត ចំនួន ៦ ១០៣នាក់ គ.ជ.ប ត្រូវការជ្រើសរើសមន្ត្រីក្រុមចុះឈ្មោះបោះឆ្នោត ចំនួន ៦ ១០៣នាក់ Reviewed by Unknown on 6:17:00 PM Rating: 5

No comments:

Powered by Blogger.