Recent Posts

Seo Services

សម្តេច ស ខេង រិះគន់ថា មន្ត្រីថ្នាក់ខេត្ត ស្រុក ក្រុង វត្តមានមកធ្វើការពិតតិចណាស់ ៤០% ទៅ ៥០% ប៉ុណ្ណោះ

News New : នាព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៦ នេះ សម្តេចក្រឡាហោម ស ខេង ឧបនាយក រដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញបំពេញទស្សនកិច្ចនៅសាលាក្រុងព្រៃវែង ខេត្តព្រៃវែង ក្នុងគោលដៅសិក្សាស្វែងយល់អំពីដំណើរការកំណែទម្រង់រដ្ឋបាល នៅថ្នាក់ក្រោមជាតិ ។

ក្នុងឱកាសនោះ សម្តេចក្រឡាហោម ស ខេង បានបញ្ជាក់ថា៖ ថ្មីៗនេះ ទើបតែទទួលបានព័ត៌មាន ថា មន្ត្រីនៅថ្នាក់រដ្ឋបាលខេត្ត ស្រុក ក្រុង អវត្តមានច្រើន។ ប៉ុន្តែធ្វើការពេញម៉ោង អ្នកខ្លះបានទៅ ក៏ ឃើញថា មានវត្តមានដែរ។ អ្នកខ្លះទៀត  គាត់ទៅបង្ហាញខ្លួន តែចប់ពីបង្ហាញខ្លួន គាត់ក៏មកផ្ទះវិញ អ្នកខ្លះទៀត មិនបានទៅបង្ហាញខ្លួនផង ។ ដូច្នោះចំនួនមន្ត្រីទៅបំពេញការងារមានចំនួនតិចណាស់ យ៉ាងច្រើន ៤០ភាគរយ ទៅ ៥០ភាគរយ នៃមន្ត្រីទាំងមូលប៉ុណ្ណោះ។ តើហេតុផលវាយ៉ាងដូចម្តេច?
យើងត្រូវតែរកហេតុផលនេះអោយឃើញ។ ជួនកាលមន្ត្រីនោះគ្មានតម្លាភាព ឬមួយយើងមិនបាន ប្រគល់ភារកិច្ចអោយគាត់ធ្វើក៏ថាបាន ។






 អត្ថបទ៖ អារុណ

សម្តេច ស ខេង រិះគន់ថា មន្ត្រីថ្នាក់ខេត្ត ស្រុក ក្រុង វត្តមានមកធ្វើការពិតតិចណាស់ ៤០% ទៅ ៥០% ប៉ុណ្ណោះ សម្តេច ស ខេង រិះគន់ថា មន្ត្រីថ្នាក់ខេត្ត ស្រុក ក្រុង វត្តមានមកធ្វើការពិតតិចណាស់ ៤០% ទៅ ៥០% ប៉ុណ្ណោះ Reviewed by Unknown on 9:55:00 PM Rating: 5

No comments:

Powered by Blogger.