Recent Posts

Seo Services

លោក ស សុខា ផ្តល់ថវិកា ៦០០០ដុល្លារជូនបណ្ឌិត្យសភានគរបាលកម្ពុជា តាមរយ:លោក តុប នេត

News New : ក្នុងគោលដៅចូលរួមចំណែកកសាងសមត្ថភាពនគរបាលកម្ពុជា អោយកាន់តែប្រសើរ ថែមទៀតនោះ លោក ស សុខា តំណាងរាស្ត្រ គណបក្សប្រជាជនកម្ពុជា មណ្ឌលព្រៃវែង បន្ទាប់ពី បានអញ្ជើញជាវាគ្មិនធ្វើបាឋកថា ក្រោមប្រធានបទថា " យុវជនក្នុងកិច្ចនយោបាយ " ដែលរៀបចំ ដោយបណ្ឌិត្យសភានគរបាលកម្ពុជា កាលពីថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៦ នោះ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៦នេះ លោក ស សុខា ក៏បានឧបត្ថម្ភថវិកាចំនួន ៦០០០ដុល្លារ តាមរយ:លោក តុប នេត ជូនដល់បណ្ឌិត្យសភានគរបាលកម្ពុជា សម្រាប់ ទិញម៉ាសីុនថតចម្លងប្រើប្រាស់ផងដែរ ។ លើសពី នេះទៅទៀត លោក ស សុខា ក៏បានសំដែងការ គាំទ្រយ៉ាងពេញចំពោះទស្សនវិស័យ របស់ថ្នាក់ ដឹកនាំបណ្ឌិត្យសភានគរបាលកម្ពុជា ដែលចង់ឱ្យ ស្ថាប័យមួយនេះ ពោរពេញដោយថាមពលក្នុង ការបណ្ដុះបណ្ដាលនគរបាលជាតិ ចៀសជាងការ ស្នើសុំប្រទេសដទៃ ដើម្បីបញ្ជូននគរបាលយើង ទៅសិក្សានោះ៕

 អត្ថបទ៖ អារុណ
លោក ស សុខា ផ្តល់ថវិកា ៦០០០ដុល្លារជូនបណ្ឌិត្យសភានគរបាលកម្ពុជា តាមរយ:លោក តុប នេត លោក ស សុខា ផ្តល់ថវិកា ៦០០០ដុល្លារជូនបណ្ឌិត្យសភានគរបាលកម្ពុជា តាមរយ:លោក តុប នេត Reviewed by Unknown on 12:33:00 AM Rating: 5

No comments:

Powered by Blogger.