Recent Posts

Seo Services

ផ្ទះ ១ខ្នង ជាអំណោយឯ.ស សុខា ត្រូវបានក្រុមការងារ សសយក ស្រុកពាមជរ ប្រគល់ជូនលោកតា នេត សារុន

News New : ផ្ទះឈើប្រក់ស័ង្កសី និងជញ្ជាំងស័ង្កសី ដែលជាអំណោយរបស់ឯកឧត្តម ស សុខា តំណាងរាស្ត្រគនបក្សប្រជាជនកម្ពុជា មណ្ឌលព្រៃវែង និងជាប្រធានសហភាពសហព័ន្ធយុវជន កម្ពុជា ខេត្តព្រៃវែង និងលោកជំទាវ ត្រូវបានលោក ឈឹម ផាន់ណា ប្រធានក្រុមការងារសហភាព សហព័ន្ធយុវជនកម្ពុជា ខេត្តព្រៃវែង និងក្រុមការងារ ព្រមទាំងសហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកពាមជរ ប្រគល់ជូនលោកតា នេត សារុន និងភរិយា ដែលរស់នៅក្នុងភូមិជ្រៃឧត្តម ឃុំក្រាំង តាយ៉ង ស្រុកពាមជរ ខេត្តព្រៃវែង នាព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៦ នេះ ក្នុងបរិយាកាសសែន សប្បាយរីករាយបំផុត។

លោកតា នេត សារុន ដែលមានអាយុ ៧៨ឆ្នាំ និងភរិយា ចាស់ជរាគ្មានទីពឹង បានលើកដៃសំពះ ថ្លែងអំណរគុណ ឯកឧត្តម ស សុខា និងលោកជំទាវ ទាំងទឹកភ្នែករលីងរលោងប្រកប ដោយក្តី តីរំភើបឥតឧបមា ព្រោះលោកតា និង លោកយាយ រកស្មានមិនត្រូវ ថាក្នុងដំណើរចុងក្រោយ របស់ពួកគាត់នេះ មានផ្ទះសំបែងជ្រកកោន នឹងគេបែបនេះឡើយ។

លោក ឈឹម ផាន់ណា ក្នុងនាមប្រធានក្រុមការងារ លោកបានសន្យាថា លោក និងក្រុមការងារ នឹងព្យាយាមជួយយុវជន ក៏ដូចជាប្រជាពលរដ្ឋយើង ដែលជួបទុក្ខលំបាកគ្រប់យ៉ាងនៅទូទាំង ស្រុកពាមជរអោយអស់លទ្ធភាពតាមទិសដៅរបស់ឯកឧត្តម ស សុខា ដែលបានដាក់អោយ គឺ
សំដៅធ្វើយ៉ាងណារួមចំណែកកាត់បន្ថយទុក្ខលំបាករបស់យុវជន និងប្រជាពលរដ្ឋក្នុងស្រុកនេះ អោយបានមួយចំណែកធំ ។

ឆ្លៀតនៅក្នុងឱកាសនោះដែរ លោក ចេវ ហាក់ អនុប្រធានការងារ ក៏បានមានប្រសាសន៍ផ្តាំផ្ញើជូន លោកយាយ លោកតា អ៊ំ ពូ មីង និងបងប្អូនទាំងអស់ ដែលបានចូលរួមប្រមាណជិត ២០០នាក់ គឺ ត្រូវណែនាំកូនក្មួយ និងខ្លួនឯងផ្ទាល់ ត្រូវគោរពច្បាប់ចរាចរណ៍ បើកបរពាក់មួកសុវត្ថិភាពអោយ បានត្រឹមត្រូវ កុំបើកបរពេលស្រវឹងស្រា កុំបើកបរល្បឿនលឿនហួសកំណត់ កុំវ៉ាកុំជែង ចង់ឈ្នះ ចាញ់អោយសោះ ព្រោះគ្រោះថ្នាក់ចរាចរណ៍វាសាហាវណាស់បង្កឱ្យយើងរបួស ពិការ និងស្លាប់ ភ្លាមៗ ។ ដូច្នោះយើងត្រូវតែរួមគ្នាកាត់បន្ថយវាអោយបានជាដាច់ខាត៕





អត្ថបទ៖ កញ្ញា ហោ វ៉ាន់នី

ផ្ទះ ១ខ្នង ជាអំណោយឯ.ស សុខា ត្រូវបានក្រុមការងារ សសយក ស្រុកពាមជរ ប្រគល់ជូនលោកតា នេត សារុន ផ្ទះ ១ខ្នង ជាអំណោយឯ.ស សុខា ត្រូវបានក្រុមការងារ សសយក ស្រុកពាមជរ ប្រគល់ជូនលោកតា នេត សារុន Reviewed by Unknown on 7:24:00 AM Rating: 5

No comments:

Powered by Blogger.