Recent Posts

Seo Services

ពិធីហូបនំបញ្ចុកសាមគ្គី រៀបចំដោយក្រុមការងារ សសយក ចុះជួយស្រុកពាមជរ

News New: បន្ទាប់ផ្ទះ ១ខ្នង ដែលជាអំណោយឯកឧត្តម ស សុខា តំណាងរាស្ត្រគណបក្សប្រជាជន កម្ពុជា មណ្ឌលព្រៃវែង និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តព្រៃវែង និងលោកជំទាវ ជូនលោកតា នេត សារុន អាយុ ៧៨ឆ្នាំ និងភរិយា ក្នុងភូមិជ្រៃឧត្តម ឃុំក្រាំងតាយ៉ង ស្រុកពាមជរ ខេត្តព្រៃវែង នាព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៦ រួចមក ក្រុមការងារ សសយក ចុះជួយស្រុកពាម ជរ និង សសយក ស្រុកពាមជរ បានរៀបចំពិធីហូបនំបញ្ចុកសាមគ្គីមួយ ជូនដល់យាយតា អ៊ំ ពូ​ មីង និងបងប្អូនប្រជាពលរដ្ឋប្រមាណជិត ២០០នាក់ ក្នុងបរិយាកាសយ៉ាងសប្បាយរីករាយ។

ក្នុងឱកាសនោះដែរ លោក ឈឹម ផាន់ណា ប្រធានក្រុមការងារ សសយក ចុះជួយស្រុកពាមជរ បានបង្ហាញថា ការរៀបចំអោយមានពិធីហូបនំបញ្ចុកសាមគ្គី ដើម្បីថ្លែងអំណរគុណដល់បងប្អូន ប្រជាពលរដ្ឋ ដែលបានចំណាយពេលវេលាដ៏មានតំលៃ និងអ្នកខ្លះចំណាយទាំងទ្រព្យធន កំលាំង កាយចិត្ត ក្នុងការគាំទ្រការសាងសង់ផ្ទះជូនលោកតា នេត សារុន និងភរិយា ជាពិសេស ដើម្បីរឹត ចំណងសាមគ្គីភាពរវាងយុវជន និងបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន សំដៅធ្វើយ៉ាងណាឱ្យបាន ស្គាល់អំពីសុខទុក្ខគ្នាទៅវិញទៅមកផងដែរ៕




អត្ថបទ៖ លោក ផុន រ៉ាដា
ពិធីហូបនំបញ្ចុកសាមគ្គី រៀបចំដោយក្រុមការងារ សសយក ចុះជួយស្រុកពាមជរ ពិធីហូបនំបញ្ចុកសាមគ្គី រៀបចំដោយក្រុមការងារ សសយក ចុះជួយស្រុកពាមជរ Reviewed by Unknown on 2:23:00 AM Rating: 5

No comments:

Powered by Blogger.