Sunday, August 21, 2016

លោក ស សុខា ផ្តល់ថវិកា ២០លានរៀល និងអង្ករ ២តោន ដល់កុមារកំព្រាក្នុងខេត្តព្រៃវែង

News New : ព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៦ នេះ លោក ស សុខា តំណាងរាស្ត្រគណបក្សប្រជា ជនកម្ពុជា មណ្ឌលព្រៃវែង និងលោកស្រី កែ សួនសុភី ស សុខា បាននាំយកថវិកា ចំនួន ២០លាន រៀល និងអង្ករ ចំនួន ២តោន ជូនដល់មណ្ឌលកុមារកំព្រាចំនួន ៤កន្លែង នៅទូទាំងខេត្តព្រៃវែង ។

អំណោយលោក ស សុខា និងលោកស្រី នាពេលនេះ គឺក្នុង ១មណ្ឌលៗ ទទួល បានថវិកា ចំនួន ៤លានរៀល និងអង្ករ ចំនួន ៥០០គីឡូក្រាម។

សូមបញ្ជាក់ថា : សំរាប់មណ្ឌលកុមារកំព្រាទាំង៤ នៅក្នុងខេត្តព្រៃវែងនេះ គឺ លោក ស សុខា និង លោកស្រី បានឧបត្ថម្ភជាបន្តបន្ទាប់មកហើយ ដែលនេះគឺជាការយកចិត្តទុកដាក់ គិតគូ ដល់សុខ ទុក្ខរបស់កុមារកំព្រាពីសំណាក់លោក និងលោកស្រី ។ លើសពីនេះទៅទៀត លោក ស សុខា និង លោកស្រី បានគិតគូអំពីការសិក្សា តាំងពីថ្នាក់បឋមសិក្សា រហូតដល់ថ្នាក់ឧត្តមសិក្សាដូចជា៖ ផ្តល់ សំភារ:សិក្សា សំលៀកបំពាក់ គ្រឿងឧបភោគ បរិភោគ ថវិកា និងផ្តល់អាហារូបករណ៍ ជាដើម៕













អត្ថបទ៖ អារុណ


  

0 comments:

Post a Comment