Recent Posts

Seo Services

លោក ឈឹម ផាន់ណា បន្តបំប៉នភាសាខ្មែរ និងជួយសង់ផ្ទះជូនពលរដ្ឋ ស្រុកពាមជរ

News New : នាព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០១៦ នេះ លោក ឈឹម ផាន់ណា ប្រធានក្រុមការងារ សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តព្រៃវែង ចុះជួយស្រុកពាមជរ និងលោក មៀច វណ្ណ: អនុ ប្រធានក្រុមការងារ បានចុះជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងសមាជិកសហភាពសហ ព័ន្ធយុវជនកម្ពុជា ស្រុកពាមជរ ចំនួន ២១នាក់ ។ ក្នុងឱកាសនោះដែរ លោក ឈឹម ផាន់ណា បាន ស្នើសុំដល់ថ្នាក់ដឹកនាំ សសយក ស្រុកពាមជរ អោយធ្វើការយកចិត្តទុកដាក់ពង្រឹងរចនាសម្ព័ន្ធ ដែលមានស្រាប់ និងធ្វើការពង្រីកសមាជិកថ្មីបន្ថែមទៀត ព្រមទាំងបើកថវិកាជូនលោកគ្រូ អ្នកគ្រូ ស្ម័គ្រចិត្តដែលបានជួយបំប៉នសិស្សថ្នាក់ទី១២ ត្រៀមប្រលងកន្លងមក និងបន្តបំប៉នមុខវិជ្ជាខ្មែរ ដល់សិស្សថ្នាក់ទី១២ រយ:ពេល ១សប្តាហ៍មុនប្រលងនេះ ជួយសាងសង់ផ្ទះជូនប្រជាពលរដ្ឋក្រីក្រ និងបង្កើតការងារដល់យុវជនអោយមានចំណូលសំរាប់ចិញ្ចឹមជីវិតផងដែរ៕


អត្ថបទ៖ អារុណ
លោក ឈឹម ផាន់ណា បន្តបំប៉នភាសាខ្មែរ និងជួយសង់ផ្ទះជូនពលរដ្ឋ ស្រុកពាមជរ លោក ឈឹម ផាន់ណា បន្តបំប៉នភាសាខ្មែរ និងជួយសង់ផ្ទះជូនពលរដ្ឋ ស្រុកពាមជរ Reviewed by Unknown on 12:46:00 AM Rating: 5

No comments:

Powered by Blogger.