Recent Posts

Seo Services

ផ្លូវលេខ២៧១ ត្រង់ការដ្ឋានស្ថានីយ៍បូមទឹកបឹងត្របែក ត្រូវពង្វាងការបើកបរពីថ្ងៃទី២៤-៣០ សីហា

News New : នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៦ ស្អែកនេះ រដ្ឋបាលរាជធានីភ្នំពេញ នឹងដំណេីរការជីក កាត់ផ្លូវលេខ២៧១ មួយចំហៀងម្តងៗ ដេីម្បីដាក់តម្លេីងបំពង់បូមទឹក នៅការដ្ឋានសាងសង់ស្ថានីយ៍ បូមទឹកបឹងត្របែក ដោយប្រេីរយៈពេលចំនួន ៦ថ្ងៃ ចាប់ផ្តេីមអនុវត្តការងារទាំងថ្ងៃ ទាំងយប់ ចាប់ពី ថ្ងៃទី២៤ ដល់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៦ ។

ក្នុងរយៈពេលនេះ លេីទីតាំងការដ្ឋាន នឹងបង្រួមខ្សែគន្លងចរាចរផ្លូវចំណុចឆ្លងកាត់ ដោយអនុញ្ញាត ឱ្យយានយន្តធ្វេីចរាចរទ្វេរទិស ចំនួន ១ខ្សែទៅនឹង ១ខ្សែតែប៉ុណ្ណោះ ដែលនឹងធ្វេីអោយមានការស្ទះ ចរាចរជាមិនខាន ។
រដ្ឋបាលសាលារាជធានីភ្នំពេញ ស្នេីសុំការយោគយល់អធ្យាស្រ័យ និងសូមបងប្អូនប្រជាពលរដ្ឋ​មេត្តាពង្វាងចរាចរចេញពីទីតាំងនេះដោយអនុគ្រោះ។ ប៉ុន្តែពេលផុតរយៈពេលខាងលេី នឹងដាក់ឱ្យ ធ្វេីចរាចរជាធម្មតាវិញ ។
 

រដ្ឋបាលរាជធានីភ្នំពេញ សង្ឃឹមថា ស្ថានីយ៍បឹងត្របែកថ្មី នឹងអាចដាក់អោយដំណេីរការសាកល្បង នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៦ ខាងមុខ ជាមួយសមត្ថភាពបូមទឹក ១៨ម៉ែត្រគូប ក្នុង ១វិនាទី ដែល នឹងកាត់បន្ថយការលិចលង់ដោយទឹកភ្លៀងនៅខណ្ឌចំការមន ខណ្ ឌ៧មករា និងខណ្ឌដូនពេញ បានមួយកម្រិតបន្ថែមទៀត។





ប្រភព៖ Page Facebook លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ
អត្ថបទ៖ អារុណ
 
ផ្លូវលេខ២៧១ ត្រង់ការដ្ឋានស្ថានីយ៍បូមទឹកបឹងត្របែក ត្រូវពង្វាងការបើកបរពីថ្ងៃទី២៤-៣០ សីហា ផ្លូវលេខ២៧១ ត្រង់ការដ្ឋានស្ថានីយ៍បូមទឹកបឹងត្របែក ត្រូវពង្វាងការបើកបរពីថ្ងៃទី២៤-៣០ សីហា Reviewed by Unknown on 6:51:00 AM Rating: 5

No comments:

Powered by Blogger.