Recent Posts

Seo Services

លោក ស សុខា និងលោក ស រដ្ឋា ផ្តល់អំណោយដល់កុមារពិការ គថ្លង់ ១២៤នាក់ ក្នុងខេត្តបាត់ដំបង

 News New : បន្ទាប់ពីចុះសួរសុខទុក្ខអ្នកជំងឺមួយចំនួន ក្នុងមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង លោក ស សុខា និងលោក ស រដ្ឋា ព្រមទាំងអាជ្ញាធរខេត្ត បានបន្តដំណើរជួប សំណេះសំណាលសួរសុខ ទុក្ខប្អូនៗ កុមារពិការ និងគថ្លង់ នៅក្នុងអង្គការកុមារពិការ និងកុមារគថ្លង់ នាទឹកដីខេត្តបាត់ដំបង ព្រមទាំងបានរៀបចំអាហារសាមគ្គីជូមកុមារទាំងនោះទទួលទានថែមទៀតផង។

ដើម្បីជាការលើកទឹកចិត្តដល់ប្អូនៗទាំងនោះ ក្រុមការងាររបស់លោក ស សុខា និងលោក ស រដ្ឋា ក៏បានចែកជូនប៊ិចសៀវភៅ ចំនួន ១២៤ឃីត ដល់ប្អូនៗ ១២៤នាក់ និងថវិកាម្នាក់ៗ ១ម៉ឺនរៀល ។ ចំណែកលោកគ្រូ អ្នកគ្រួ ចំនួន ៣២នាក់ ម្នាក់ៗទទួលបាន ២ម៉ឺនរៀល ។ ក្រៅពីនេះ បានឧបត្ថម្ភ ថវិកា ៣០ម៉ឺនរៀលដល់អង្គការ និងផ្ដល់កុំព្យូទ័រចំនួន ២គ្រឿង និងបន្តស្វែងរកជំនួយទៀត ដើម្បី ឧបត្ថម្ភ នាពេលក្រោយថែមទៀត៕






 អត្ថបទ៖ អារុណ

លោក ស សុខា និងលោក ស រដ្ឋា ផ្តល់អំណោយដល់កុមារពិការ គថ្លង់ ១២៤នាក់ ក្នុងខេត្តបាត់ដំបង លោក ស សុខា និងលោក ស រដ្ឋា ផ្តល់អំណោយដល់កុមារពិការ គថ្លង់ ១២៤នាក់ ក្នុងខេត្តបាត់ដំបង Reviewed by Unknown on 7:43:00 AM Rating: 5

No comments:

Powered by Blogger.