Recent Posts

Seo Services

ក្រុមការងារឯកឧត្តម ស សុខា ចុះជួយស្រុកពាមជរ ចែកមួកសុវត្ថិភាពដល់យុវជន ១២០នាក់

News New : ក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តព្រៃវែង ចុះជួយស្រុកពាមជរ ដែល ដឹកនាំដោយលោក ឈឹម ផាន់ណា តំណាងឯកឧត្តម ស សុខា ប្រធានសហភាពសហព័ន្ធយុវជន កម្ពុជា ខេត្តព្រៃវែង និងជាតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា មណ្ឌលព្រៃវែង នាព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៦ នេះ បានដឹកនាំក្រុមការងារ និងសហភាពភាពសហព័ន្ធយុវជនកម្ពុជា ស្រុក ពាមជរ បានជួបសំណេះសំណាល និងចែកមួកសុវត្ថិភាព ដល់យុវជន យុវនារី ចំនួន ១២០នាក់ មកពីឃុំចំនួន ៣ ក្នុងស្រុកពាមជរ​ ខេត្តព្រៃវែង។

លោក ឈឹម ផាន់ណា បានបញ្ជាក់ថា មូលហេតុ នៃការចែកមួកសុវត្ថិភាពនេះគឺអនុវត្តតាមទិសដៅ របស់ឯកឧត្តម ស សុខា ដែលបានដាក់ផែនការជូនស្រុក ក្រុង នីមួយៗ ទូទាំងខេត្តព្រៃវែង ។ ជាង ទៅទៀត ​លោកបានបញ្ជាក់ថា ទិសដៅរបស់ឯកឧត្តម ស សុខា គឺចង់អោយយុវជន ស្រលាញ់គ្នា សាមគ្គីគ្នា ដើម្បីខ្មែរ និងខ្មែរ ចូលរួមអភិវឌ្ឍប្រទេសជាតិអោយកាន់តែរីកចំរើន ដោយមិនប្រកាន់ពី និន្នាការនយោបាយឡើយ។ ជាពិសេស លោក ឈឹម ផាន់ណា បានផ្តាំផ្ញើទៅដល់យុវជនទាំងអស់ ត្រូវចូលរួមក្នុងសកម្មភាពសង្គម ពិនិត្យមើលពីទុក្ខលំបាក និងបញ្ហាប្រឈមប្រចាំថ្ងៃនានា របស់ បងប្អូនប្រជាពលរដ្ឋទូទាំងស្រុកពាមជរ ដូចជា ៖ គ្មានផ្ទះសំបែង ខ្វះខាតជីវភាពធ្ងន់ធ្ងរ និងគ្រោះ ធម្មជាតិ គ្រោះអកុសលដោយចៃដន្យណាមួយ ដោយធ្វើការរាយការណ៍ជូនក្រុមការងារចុះជួយ តាមរយ: សហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកពាមជរ ដើម្បីចូលរួមដោះស្រាយជូនពួកគាត់បាន ទាន់ពេលវេលា ។

ក្នុងឱកាសនោះដែរ លោក ចេវ ហាក់ អនុប្រធានក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា ចុះ ជួយស្រុកពាមជរ ក៏បានបង្ហាញដល់យុវជនទាំងអស់ អំពីទិន្និន័យ នៃការគ្រោះថ្នាក់ចរាចរណ៍ ក្នុង ព្រះរាជាណាចក្រកម្ពុជា ដែលលោកថា ជាមធ្យម មនុស្ស ៦នាក់ បានស្លាប់ដោយគ្រោះថ្នាក់ចរា ចរណ៍ ក្នុង១ថ្ងៃៗ ហើយលោកក៏បានបង្ហាញអំពីអត្ថប្រយោជន៍របស់មួកសុវត្ថិភាព និងបច្ចេកទេស នៃការពាក់មួកសុវត្ថិភាព ដើម្បីធានាបានក្នុងការគ្រោះថ្នាក់ដោយរបូតមួកពីក្បាល រឺក៏បែកមួកមុត ចូលសាច់ក្បាល ជាដើម។

បើតាមលោក ហ៊ុន ចាន់ដែន ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកពាមជរ បានបង្ហាញពី រចនាសម្ព័ន្ធយុវជនក្នុងស្រុកពាមជរ មានចំនួន ៩១នាក់ និងមានរចនាសម្ព័ន្ធតាំងពីស្រុក ឃុំ ដល់ ភូមិ នីមួយៗ ។ លើសពីនេះទៅទៀត លោក ហ៊ុន ចាន់ដែន បានបង្ហាញដែរថា រហូតមកដល់ពេល នេះ សសយក ស្រុកពាមជរ ដោយអនុវត្តតាមអនុសាសន៍របស់ឯកឧត្តម ស សុខា បានចូលរួមក្នុង កិច្ចការសង្គមជាច្រើនដូចជា៖ ជួយសាងសង់ផ្ទះជូនប្រជាពលរដ្ឋក្រីក្រគ្មានផ្ទះសំបែង បាន ៦ខ្នង គឺ ស្មើនឹង ៦គ្រួសារ និងផ្តល់អំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋក្រីក្រ បានជាច្រើនគ្រួសារទៀត ៕


 












អត្ថបទ៖ លោក ផុន រ៉ាដា

ក្រុមការងារឯកឧត្តម ស សុខា ចុះជួយស្រុកពាមជរ ចែកមួកសុវត្ថិភាពដល់យុវជន ១២០នាក់ ក្រុមការងារឯកឧត្តម ស សុខា ចុះជួយស្រុកពាមជរ ចែកមួកសុវត្ថិភាពដល់យុវជន ១២០នាក់ Reviewed by Unknown on 12:45:00 AM Rating: 5

No comments:

Powered by Blogger.