Recent Posts

Seo Services

ក្រសួងអប់រំ : ការប្រលងបាក់ឌុប សូមកុំចាញ់បោកជនឆ្លៀតឱកាស "អ្នកចេះគឺជាប់"

News New : ថ្មីៗនេះ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីប្រកាសព័ត៌មានមួយទាក់ទង ទៅនឹងការប្រលងយកសញ្ញាបត្រទុតិយភូមិ (បាក់ឌុប) នាថ្ងៃទី២២ ២៣ ខែសីហា ឆ្នាំ២០១៦ ខាង មុខនេះ ដើម្បីកុំអោយមាតាបិតាសិស្សថ្នាក់ទី១២ទាំងអស់ ចាញ់បោកជនមួយចំនួន ដែលមកធានា អោយជាប់ជាថ្នូរទៅនឹងលុយ ព្រោះការប្រលងនេះ  ដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិ យភូមិ និងបំពេញវិជ្ជា នឹងប្រព្រឹត្តទៅដោយគោរពតាម គោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និង លទ្ធផលទទួលយកបាន ស្របតាមទិសស្លោក " អ្នកចេះគឺជាប់ " ។

អាស្រ័យហេតុនេះ ក្រសួងអប់រំ យុវជន និងកីឡា សូមមាតាបិតា អ្នកអាណាព្យាបាល និងបេក្ខជន ទាំងអស់ កុំចាញ់បោកពាក្យភូតភរកុហករបស់ជនឆ្លៀតឱកាសណាមួយ ដែលនាំឲ្យខាតបង់ថវិកា និងទ្រព្យសម្បត្តិជាអសារបង់ និងសូមអំពាវនាវដល់បេក្ខជនទាំងអស់បន្តខិតខំប្រឹងប្រែងរៀនសូត្រ និងគោរពតាមបទបញ្ញត្តិនានា ក្នុងដំណើរការប្រឡង។


អត្ថបទ៖ អារុណ
ក្រសួងអប់រំ : ការប្រលងបាក់ឌុប សូមកុំចាញ់បោកជនឆ្លៀតឱកាស "អ្នកចេះគឺជាប់" ក្រសួងអប់រំ : ការប្រលងបាក់ឌុប សូមកុំចាញ់បោកជនឆ្លៀតឱកាស "អ្នកចេះគឺជាប់" Reviewed by Unknown on 7:08:00 PM Rating: 5

No comments:

Powered by Blogger.