Recent Posts

Seo Services

សម្តេចតេជោ ហ៊ុន សែន នឹងនាំយកកិត្តិយសជូនកម្ពុជាពីវេទិកាភាពជាអ្នកដឹកនាំអាស៊ានលើកទី១៣នេះ

News New : នាព្រឹកថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៦ នេះ សម្តេចតេជោ ហ៊ុន សែន នាយរដ្ឋមន្ត្រី នៃព្រះ រាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ចូលរួមក្នុងវេទិកាភាពជាអ្នកដឹកនាំអាស៊ាន លើកទី១៣ (The 13th ASEAN Leadership Forum )ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី៦ ដល់ទី៧ ខែសីហា ឆ្នាំ២០១៦ នៅក្នុងទីក្រុងវៀងច័ន្ទ សាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ។

នៅក្នុងឱកាសនោះដែរ សម្តេចតេជោ ហ៊ុន សែន នឹងជួបពិភាក្សាការងារជាមួយប្រធានរដ្ឋឡាវ និង នាយករដ្ឋមន្ត្រីឡាវលើកិច្ចសហប្រតិបតិ្តការទ្វេភាគីកម្ពុជា-ឡាវ និងកិច្ចការអាស៊ានមួយចំនួនទៀត ផងដែរ ។ លើសពីនេះទៅទៀត សម្តេចតេជោ ក៏នឹងចូលរូមផ្តល់កិត្តិយសដោយការផ្តល់ពានរង្វាន់ សមិទ្ឋិផលអមតៈអាស៊ាន ដែលនឹងប្រគល់ជូនដោយឯកឧត្តម Tan Sri Michael Yeoh ប្រធានវេទិកា ភាពជាអ្នកដឹកនាំអាស៊ាន និងជានាយកប្រតិបត្តិវិទ្យាស្ថានយុទ្ឋសាស្ត្រ និងភាពជាអ្នកដឹកនាំអាសីុ ហើយបន្ទាប់មកសម្តេចតេជោ ហ៊ុន សែន នឹងឡើងថ្លែងសុន្ទរកថាពិសេសមួយមួយផងដែរ៕

អត្ថបទ៖ អារុណ
សម្តេចតេជោ ហ៊ុន សែន នឹងនាំយកកិត្តិយសជូនកម្ពុជាពីវេទិកាភាពជាអ្នកដឹកនាំអាស៊ានលើកទី១៣នេះ សម្តេចតេជោ ហ៊ុន សែន នឹងនាំយកកិត្តិយសជូនកម្ពុជាពីវេទិកាភាពជាអ្នកដឹកនាំអាស៊ានលើកទី១៣នេះ Reviewed by Unknown on 7:03:00 PM Rating: 5

No comments:

Powered by Blogger.