Friday, August 19, 2016

តើលោក សម រង្ស៊ី និងលោក កឹម សុខា ពិតជាគ្រាន់តែត្រួសត្រាយផ្លូវ មិនក្រាញអំណាចមែនឬ?

News New : នាព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៦ នេះ លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះ ជាតិ ដែលកំពុងនិរទេសខ្លួនក្រៅស្រុក បានសរសេរបង្ហោះក្នុង Page Face book របស់លោក ដោយ បង្ហាញថា លោក និងលោក កឹម សុខា ធ្វើនយោបាយរាល់ថ្ងៃនេះ គឺគ្រាន់តែត្រួសត្រាយបើកផ្លូវឱ្យ យុវជន និងកូនខ្មែរជំនាន់ក្រោយ បានស្គាល់អំពីលទ្ធិប្រជាធិបតេយ្យពិតប្រាកដលើទឹកដីប្រទេស កម្ពុជា មិនមានបំណងក្រាញអំណាច ឬផ្ទេរអំណាចអោយទៅកូនចៅពួកគាត់ឡើយ ។ ខាងក្រោម នេះ គឺជាខ្លឹមសារទាំងស្រុងរបស់លោក សម រង្ស៊ី បង្ហោះក្នុង Page លោក ៖

២០ សីហា ២០១៦ / 20 August 2016
ត្រួសត្រាយផ្លូវឲ្យកូនខ្មែរជំនាន់ក្រោយ / Opening the way for the new generation (*) បំណងរបស់ លោក កឹម សុខា និងរូបខ្ញុំ សម រង្ស៊ី គឺគ្រាន់តែត្រួសត្រាយបើកផ្លូវអោយយុវជន និងកូនខ្មែរជំនាន់ ក្រោយ បានស្គាល់នូវលទ្ធិប្រជាធិបតេយ្យពិតប្រាកដ លើទឹកដីប្រទេសកម្ពុជា។

យើងនឹងទម្លុះទម្លាយរាល់ឧបសគ្គ ដែលរបបផ្តាច់ការ មានបរទេសនៅពីក្រោយខ្នង បានដាក់បាំង ផ្លូវប្រជារាស្ត្រខ្មែរ មិនឲ្យយើងធ្វើដំណើរឆ្ពោះទៅរកលទ្ធិប្រជាធិបតេយ្យ ដែលនឹងនាំមកនូវយុត្តិធម៌ និងភាពរុងរឿង ព្រមទាំងរំដោះប្រទេសជាតិយើងពីក្រញាំបរទេសឈ្លានពាន។ យើងទាំងពីរនាក់ មិនមានបំណងក្រាញអំណាច ហើយផ្ទេរអំណាច ទៅឲ្យកូនយើង ដើម្បីឲ្យក្រុមគ្រួសារយើងកាន់ អំណាច តពូជនោះទេ ។ បេសកកម្មជាប្រវត្តិសាស្ត្ររបស់យើង គឺគ្រាន់តែបើកផ្លូវ ឬបើកទ្វារមួយ យ៉ាងពិបាក ដើម្បីឲ្យយុវជន និងកូនខ្មែរជំនាន់ក្រោយ អាចឈានចូលដល់យុគសម័យថ្មីមួយ ដែល ជាការបញ្ចប់ជាស្ថាពរនូវរបបខ្មែរក្រហមរណបចិន និងខ្មែរក្រហមរណបយួន ដែលចេញមកពី ប្រភពតែមួយ គឺកុម្មុយនិស្តផ្តាច់ការ។

 (*) As CNRP co-leaders Kem Sokha's and my intention is only to open the way toward democracy for the youth and the Cambodian new generation. We will overcome all obstacles that the current authoritarian regime installed by a foreign country has put on the Cambodian people's road leading to democracy, justice, prosperity and national liberation. Both of us have no intention to cling to power and, later on, to transfer power to our children so as to found a dynasty. Our historic and hard mission is only to open the way or the door for the youth and the Cambodian new generation allowing them to enter into a new era that will coincide with the definitive end of the Khmer Rouge era, whether we talk about pro-Chinese or pro-Vietnamese Khmer Rouge, knowing that both of them came from the same source: communist dictatorship.

ជុំវិញខ្លឹមសាររបស់លោក សម រង្ស៊ី ខាងលើនេះ ត្រូវបានមតិមួយចំនួនលើកឡើងថា ធម្មតាអ្នក នយោបាយណាក៏ដូចតែគ្នា ពេលមិនទាន់កាន់អំណាច តែងតែនិយាយបែបនេះ ថាមិនក្រាញទេ អំណាច មិនផ្ទេរអំណាចអោយកូនចៅខ្លួនទេ វាជាពាក្យសាមញ្ញទៅហើយ គឺអ្នកណាៗក៏លឺបែប នេះ ។ ប៉ុន្តែដល់ទៅបានអំណាច អ្នកណាទៅដឹង ? ជាក់ស្តែង កន្លងមក លោក កឹម សុខា រៀបនឹង ដាក់កូនស្រីរបស់ខ្លួនទៅក្នុងគណ:កម្មាធិការជាតិរៀបចំបោះឆ្នោត ទៅហើយ កុំតែមានប្រតិកម្មពី សាធារណជន និងអ្នកនយោបាយមួយចំនួនប៉ុណ្ណោះ កុំអី! នេះមិនទាន់បានកាន់អំណាចដឹកនាំ ប្រទេសផង។ ជាងនេះទៅទៀត លោក កឹម សុខា គ្រាន់តែទទួលតំណែងជាអនុប្រធានទី១ នៃរដ្ឋ សភាជាតិ ភ្លាម ក៏ស្នើធ្វើការតែងតាំងទីប្រឹក្សា និងជំនួយការរាប់ភ្លេច ។ នេះមិនទាន់បានក្លាយជា អ្នកដឹកនាំផង។ ប៉ុន្តែទោះបីជាយ៉ាងណា យើងសង្ឃឹមថា ការលើកឡើងរបស់លោក សម រង្ស៊ី ជា ការពិតទៅចុះ ។

 អត្ថបទ៖ វណ្ណ:អារុណ

0 comments:

Post a Comment