Recent Posts

Seo Services

ឯកឧត្តម ប៉ា សុជាតិវង្ស បង្ហាញគំរោងថ្មីមួយទៀតតាមមាត់ទន្លេពីស្ពានជ្រោយចង្វារ ដល់ស្ពានមុនីវង្ស

News New : បើយោងតាមការបង្ហាញអោយដឹងពីសំណាក់ឯកឧត្តម ប៉ា សុជាតិវង្ស អភិបាល នៃ គណ:អភិបាលរាជធានីភ្នំពេញ ថា រដ្ឋបាលរាជធានីភ្នំពេញ គឺគម្រោងស្ថាបនាលំហសាធារណ: សួនច្បារ និងផ្លូូវថ្មើរជើងតាមមាត់ទន្លេ ចាប់ពីផ្សារចាស់រហូតដល់ស្ពានជ្រោយចង្វារ ដែលបាន ប្រជុំពិភាក្សាជំរុញការស្ថាបនា និងស្វែងរកដំណោះស្រាយកាលពីរសៀលថ្ងៃទី៨ ខែសីហា ឆ្នាំ ២០១៦ កន្លងទៅ ។

ឯកឧត្តម បានបន្តទៀតថា តាមផែនការនៅពេលខាងមុខ ផ្លូវថ្មើរជើងតាមបណ្តោយមាត់ទន្លេ ចាប់ ពីស្ពានជ្រោយចង្វាររហូតដល់ស្ពានព្រះមុនីវង្ស នឹងត្រូវរៀបចំ សម្រាប់បងប្អូនប្រជាពលរដ្ឋក្នុងរាជ ធានីភ្នំពេញ និងភ្ញៀវជាតិ-អន្តជាតិ ជាពិសេសបងៗ ពូៗ ចាស់ៗ អាចដើរលំហែកម្សាន្តមើលគេ មើលឯង ក្នុងពេលដែលស្រុកទេសរីកចម្រើន សុខសន្តិភាព និងសេរីភាពយ៉ាងពិតប្រាកដ៕



 
 អត្ថបទ៖ អារុណ
ប្រភព៖ Page Facebook ឯកឧត្តម ប៉ា សុជាតិវង្ស
ឯកឧត្តម ប៉ា សុជាតិវង្ស បង្ហាញគំរោងថ្មីមួយទៀតតាមមាត់ទន្លេពីស្ពានជ្រោយចង្វារ ដល់ស្ពានមុនីវង្ស ឯកឧត្តម ប៉ា សុជាតិវង្ស បង្ហាញគំរោងថ្មីមួយទៀតតាមមាត់ទន្លេពីស្ពានជ្រោយចង្វារ ដល់ស្ពានមុនីវង្ស Reviewed by Unknown on 8:57:00 AM Rating: 5

No comments:

Powered by Blogger.