Recent Posts

Seo Services

លោក ស សុខា អំពាវនាវឱ្យពលរដ្ឋខ្មែរទាំងអស់ត្រៀមឯកសារចុះឈ្មោះបោះឆ្នោតថ្មី

News New : នាព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៦ នេះ លោក ស សុខា តំណាងរាស្ត្រវ័យក្មេង របស់ គណបក្សប្រជាជនកម្ពុជា មណ្ឌលព្រៃវែង បានសរសេរបង្ហោះក្នុង Account Facebook របស់លោក ដោយធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ ដែលគ្រប់អាយុបោះឆ្នោតអញ្ជើញទៅ ចុះឈ្មោះបោះឆ្នោតថ្មី ខ្លឹមសារដូចខាងក្រោម៖

ថ្មីម្ដងទៀត ខ្ញុំសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ សិស្សានុសិស្ស យុវជនទាំងអស់ មេត្តារៀបចំ ឯកសារដូចបង្ហាញក្នុងរូបភាពនេះ ដើម្បីចុះឈ្មោះបោះឆ្នោតជាថ្មី ។
-ការចុះឈ្មោះមានរយៈពេល ៣ខែ គឺចាប់ផ្ដើមពីថ្ងៃទី១ ខែកញ្ញា ដល់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦។ ប្រសិនបើខកខានមិនបានចុះឈ្មោះទេ គឺមិនអាចបោះឆ្នោតបានឡើយ ព្រោះថា បញ្ជីឈ្មោះចាស់ លែងប្រើការហើយ ។ ដូច្នេះ សូមត្រៀម ។
-បោះឆ្នោតដើម្បីកំណត់ជោគវាសនាកម្ពុជា ដែលនាំមកនូវសន្តិភាព និងការអភិវឌ្ឍ៕




អត្ថបទ៖ លោក សុភ័ក្រ
លោក ស សុខា អំពាវនាវឱ្យពលរដ្ឋខ្មែរទាំងអស់ត្រៀមឯកសារចុះឈ្មោះបោះឆ្នោតថ្មី លោក ស សុខា អំពាវនាវឱ្យពលរដ្ឋខ្មែរទាំងអស់ត្រៀមឯកសារចុះឈ្មោះបោះឆ្នោតថ្មី Reviewed by Unknown on 12:24:00 AM Rating: 5

No comments:

Powered by Blogger.