Sunday, August 21, 2016

ដាក់ស្លាកហាមជាន់ស្មៅបានប្រយោជន៍អី បើពួកគាត់មិនខ្វល់?

News New : យើងសង្កេតឃើញថា ប្រទេសកម្ពុជាយើង មិនសូវចាប់អារម្មណ៍ទៅលើបំរាមផ្សេងៗ ដែលរដ្ឋបានហាមដូចជា៖ ហាមជាន់លើស្មៅ ហាមចោលសំរាម ហាមឈប់........ជាដើម​។ ប៉ុន្តែខ្មែរ យើងមួយចំនួនធំ ទោះបីចេញមើលអក្សរ ក៏នៅតែបំពានលើបំរាមនោះដដែល។ ជាក់ស្តែង នៅមុខ ព្រះបរមរាជវាំង សួនច្បារលំអដោយស្មៅដ៏ស្រស់ស្អាត ប៉ុន្តែខ្មែរយើង មិនថា ព្រះសង្ឃ ឬគ្រហស្ថ ទេ គឹមិនចាប់អារម្មណ៍ និងស្លាកហាមនោះឡើយ។ពួកគាត់នាំគ្នាដើរឈាន់ និងអង្គុយលើស្មៅនោះ ដូចជា កន្ទេល ឬកំរាលពូករបស់ពួកគាត់អ៊ីចឹង ។
តើទាំងនេះ បណ្តាលមកពីអ្វី?
ស្លាកហាមឃាត់មានហើយ ! អាជ្ញាធរដែនដី ប្រកាសផ្សព្វផ្សាយអប់រំ និងដាក់ពិន័យរួចហើយ ប៉ុន្តែ ពួកគាត់មិនខ្វល់ ។ តើគួរធ្វើយ៉ាងណាទៅ?  បើចាប់ដាក់ពិន័យ តាំងស្រែកថា អាជ្ញាធរតឹងតែង ពុក រលួយ ឃោរឃៅ ព្រៃផ្សៃ ??????


អត្ថបទ៖ អារុណ

0 comments:

Post a Comment