Recent Posts

Seo Services

រដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា បានផ្តល់ឱកាសឱ្យយុវជនចូលរួមក្នុងកិច្ចការដឹកនាំ

News New : រាជរដ្ឋាភិបាលកម្ពុជា និងគណបក្សប្រជាជនកម្ពុជា បង្កើនការផ្ដល់ឱកាសដល់យុវជន ចូលរួមក្នុងកិច្ចការនយោបាយ ការដឹកនាំប្រទេសជាតិ ស្ទើរគ្រប់វិស័យទាំងអស់ បើទោះបីជាមាន បញ្ហាប្រឈមមួយចំនួនដល់យុវជនក្នុងកិច្ចការនយោបាយ ដោយសារកម្ពុជា ពុំទាន់មានសាលា ហ្វឹកហ្វឺនជំនាញនយោបាយក៏ដោយ ក៏រាជរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា បានបណ្ដុះ បណ្ដាលឆន្ទៈ សមត្ថភាព និងផ្ដល់ឱកាសក្នុងការប្រឡូកចូលកិច្ចការនេះជាបន្តបន្ទាប់ ដើម្បីបន្តវេន ដឹកនាំគួរឲ្យកត់សម្គាល់ផងដែរ។ ជាក់ស្ដែងណាស់ នាពេលបច្ចុប្បន្ននេះ នៅក្នុងជួររដ្ឋាភិបាល ក៏ មានយុវជន ជារដ្ឋមន្ត្រី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អភិបាលខេត្ត អភិបាលរងខេត្ត អភិបាល ស្រុក ក្រុង ខណ្ឌ និងអភិបាលរងជាដើម​។ ក្នុងក្របខណ្ឌគណបក្សប្រជាជនកម្ពុជាវិញ គណបក្ស បានបណ្ដុះបណ្ដាលយុវជនអំពី កិច្ចការនយោបាយជាប្រចាំ ចាប់តាំងពីថ្នាក់មូលដ្ឋានរហូតដល់ ថ្នាក់ជាតិ និងចាត់តាំងយុវជនឲ្យកាន់តួនាទីផ្សេងៗក្នុងបក្សថែមទៀតផង។

ការចូលប្រឡូកកិច្ចការនយោបាយ ក៏តម្រូវឲ្យយុវជនមានឆន្ទៈមុតមាំផងដែរ ក្នុងការបង្កើតឱកាស ឆក់ឱកាស និងគ្រប់គ្រងឱកាស ក្រៅពីការបង្កឱកាស ផ្ដល់ឱកាសពីរដ្ឋាភិបាល ពីគណបក្សនយោ បាយនោះ។ អ្វីដែលសំខាន់ផងដែរ យុវជនគប្បីមានការលះបង់ពេលវេលាចូលរួមកិច្ចការនយោ បាយ ដោយស្ម័គ្រចិត្ត ប្រកបដោយការទទួលខុសត្រូវចំពោះសកម្មភាពរបស់ខ្លួនពោលគឺ គោរពនូវ បទបញ្ញត្តិច្បាប់ និងសីលធម៌សង្គម។ និយាយជារួម ចង់ឲ្យការចូលរួមកិច្ចនយោបាយរបស់យុវជន ដើម្បីជាកំលាំងកសាង, រក្សាសន្តិភាព និងការអភិវឌ្ឍ ចៀសវាងធ្វើឲ្យបាក់បែកសាមគ្គីជាតិ ដោយ សារការលាបពណ៌ពីអ្នកនយោបាយ ដែលចង់តែបំពេញមហិច្ឆតាអំណាចរបស់ខ្លួននោះ។ក្នុងការ ធ្វើបាឋកថា ស្ដីពី យុវជនក្នុងកិច្ចការនយោបាយ នៅបណ្ឌិត្យសភានគរបាលកម្ពុជា ដែលមានអ្នក ចូលរួមប្រមាណ ៧០០នាក់ បានបង្ហាញជូនចំណុចសំខាន់ៗមួយចំនួន ដូចជា របបនយោបាយខ្មែរ សិទ្ធិរបស់យុវជនក្នុងកិច្ចការនយោបាយ តួនាទីកាតព្វកិច្ចរបស់យុវជន បញ្ហាប្រឈម និងដំណោះ ស្រាយ ដើម្បីបង្កើនចំនួនយុវជនឲ្យបានកាន់តែច្រើនក្នុងកិច្ចការនយោបាយ។
បញ្ជាក់: ខ្លឹមសារខាងលើនេះ គឺយកពី Page Face Book : Sar Sokha របស់លោក ស សុខា តំណាង រាស្ត្រគណបក្សប្រជាជនកម្ពុជា មណ្ឌលព្រៃវែង ដែលបានថ្លែងទៅគ្រូនគរបាល មន្ត្រីនគរបាល និង និស្សិត សិក្ខាកាម នៃបណ្ឌិត្យនគរបាលកម្ពុជា ក្នុង បាឋកថា ក្រោមប្រធានបទ "យុវជនក្នុងកិច្ចការ នយោបាយ" ៕







អត្ថបទ៖ អារុណ
រដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា បានផ្តល់ឱកាសឱ្យយុវជនចូលរួមក្នុងកិច្ចការដឹកនាំ រដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា បានផ្តល់ឱកាសឱ្យយុវជនចូលរួមក្នុងកិច្ចការដឹកនាំ Reviewed by Unknown on 12:17:00 AM Rating: 5

No comments:

Powered by Blogger.