Recent Posts

Seo Services

លោក សាំ ពិសិដ្ឋ : តំបន់ច្បារអំពៅ មិនរងការលិចទឹកទៀតទេ ចាប់ពីដើមខែកញ្ញាទៅ

News New : បើយោងទៅតាមលោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី ភ្នំពេញ គិតត្រឹមថ្ងៃទី៩ខែ សីហាឆ្នាំ២០១៦ នេះ ការដ្ឋានស្ថាបនាផ្លូវថ្មីជំហានទី១ លេីទីតាំងព្រែក បារាំង សម្រេចបាន ៨៥% នៃគម្រោងហើយ។

លោកបានបន្តទៀតថា ផ្លូវថ្មីនេះ ជាផ្លូវបេតុងអារមេ មានប្រវែង ៧០៥ម៉ែត្រ ទទឹង១៤ម៉ែត្រ និងមាន កម្រាស់បេតុង ០.២ម៉ែត្រ ចាប់ពីផ្លូវលេខ ៣៦៩ ត្រង់ស្ពានព្រះពន្លា ដល់ភូមិតាងៅ ដែលស្ថិតក្នុង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។ ចំពោះការងារដាក់លូប្រអប់ប្រវែង  ៧០៥ម៉ែត្រ ទទឹង ៦ម៉ែត្រ កំពស់ ៤ម៉ែត្រវិញ លោកបានបញ្ជាក់ថា បព្ចាប់បាន ១០០% ហើយ ។ ចំណែកឯការដ្ឋានសាងសង់ ស្ថានីយ៍បូមទឹកព្រះពន្លា សម្រេចបាន ៨៥% ។

លោក សាំ ពិសិដ្ឋ សង្ឃឹមថា នៅដេីមខែកញ្ញា ខាងមុខ តំបន់ច្បារអំពៅនេះ មិនរងការលិចទឹកដូច ឆ្នាំមុនទៀតទេ ហេីយផ្លូវថ្មីក៏ជួយសម្រួលដោះស្រាយចរាចរនៅផ្លូវជាតិលេខ១ ផងដែរ ។




ប្រភព៖ Page Facebook លោក សាំ ពិសិដ្ឋ
អត្ថបទ៖ លោក អារុណ
លោក សាំ ពិសិដ្ឋ : តំបន់ច្បារអំពៅ មិនរងការលិចទឹកទៀតទេ ចាប់ពីដើមខែកញ្ញាទៅ លោក សាំ ពិសិដ្ឋ : តំបន់ច្បារអំពៅ មិនរងការលិចទឹកទៀតទេ ចាប់ពីដើមខែកញ្ញាទៅ Reviewed by Unknown on 1:26:00 AM Rating: 5

No comments:

Powered by Blogger.