Recent Posts

Seo Services

លោក ខៀវ ភារិទ្ធ ចាប់អារម្មណ៍ការប្រកួតកីឡាពានរង្វាន់សម្តេច ស ខេង ឆ្នាំនេះ

News New : ក្នុងនាមជាអនុប្រធានប្រតិបត្តិ នៃគណ:កម្មាធិការរៀបចំការប្រកួតកីឡាពានរង្វាន់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ប្រចាំខេត្តព្រៃវែង នាឆ្នាំ ២០១៦ នេះ និងក្នុងនាមឯកឧត្តម ស សុខា ប្រធានគណ:កម្មាធិការ លោក ខៀវ ភារិទ្ធ បានសំដែង ទឹកចិត្តសប្បាយរីករាយ ដោយធ្វើការសរសេរបង្ហោះក្នុង Page Face book ( Kheav Phearith PV ) របស់លោក ដែលមានខ្លឹមសារថា " ខ្ញុំមានមោទនភាពបំផុត និងអរគុណចំពោះការខិតខំប្រឹងប្រែង របស់គណ:ប្រតិភូកីឡា ប្អូនៗកីឡាករ គណ:កម្មការ អាជ្ញាកណ្តាល ដែលបានរៀបចំ និងធ្វេីការ ប្រកួតនេះ បានយ៉ាងល្អប្រសើរ និងការចូលរួមយ៉ាងច្រើនសន្ធឹកសន្ធាប់ពីសំណាក់បងប្អូនកីឡាករ គ្រប់ក្រុមទាំងអស់នាពេលនេះ។ ជាងនេះទៅទៀត អ្វីដែលធ្វើអោយឯកឧត្តមប្រធាន ក៏ដូចជា រូបខ្ញុំ បាទ កាន់តែសប្បាយរីករាយថែមទៀតនោះ គឺ កីឡាករ ទាំងអស់ បានគោរពតាមលក្ខន្តិក: នៃការ ប្រកួតយ៉ាងត្រឹមត្រូវ ក្នុងស្មារតី ប្រកបដោយសាមគ្គីភាព ស្រលាញ់គ្នាទៅ វិញទៅមក ដោយមិន គិតពីការចាញ់ឈ្នះ ចប់ការប្រកួតតង់នីមួយៗ ចាប់ដៃគ្នាដោយ ទឹកមុខញញឹមរីករាយដាក់គ្នា ។ ហើយអ្វីដែលកាន់តែអស្ចារ្យថែមទៀត គឺឆ្នាំនេះបងប្អូនប្រជាពលរដ្ឋ យុវជន យុវនារីយើងជាច្រើន កុះករ បានចូលរួមទស្សនាការ ប្រកួតកីឡាជារៀងរាល់ថ្ងៃ ខុសប្លែកពីឆ្នាំកន្លងទៅផងដែរ"។




អត្ថបទ៖ អារុណ
លោក ខៀវ ភារិទ្ធ ចាប់អារម្មណ៍ការប្រកួតកីឡាពានរង្វាន់សម្តេច ស ខេង ឆ្នាំនេះ លោក ខៀវ ភារិទ្ធ ចាប់អារម្មណ៍ការប្រកួតកីឡាពានរង្វាន់សម្តេច ស ខេង ឆ្នាំនេះ Reviewed by Unknown on 7:05:00 PM Rating: 5

No comments:

Powered by Blogger.