Recent Posts

Seo Services

លោក ឯក មនោសែន សាកលវិទ្យាល័យធនធានមនុស្ស ផ្តល់អាហារូបករណ៍ ១០០% បន្ទាប់ពីឃើញរូបកំសត់

News New : ឯកឧត្តម ឯក មនោសែន សាកលវិទ្យាធិការ សាកលវិទ្យាល័យ ធនធានមនុស្ស បាន សំរេចផ្តល់អាហារូបករណ៍ ១០០% ជូនដល់ប្អូនប្រុស ដែលជាបេក្ខជនប្រលងបាក់ឌុប នៅមណ្ឌល វិទ្យាល័យ ១០មករា ខេត្តសៀមរាប បន្ទាប់ពីឃើញរូបភាពកំសត់រវាងឪពុក និងកូនអង្គុយហូបបាយ វេចខ្ចប់មកពីផ្ទះដ៏ឆ្ងាយ ឪពុកហូបបាយនឹងដៃ ឯកូនវិញហូបនឹងស្លាបព្រា នៅក្រោមដើមឈើមួយ ក្រោមពីប្រលងពេលព្រឹកចប់ ។ 

ខាងក្រោមនេះ គឺជាសេចក្តីប្រកាសតាម Face ​book របស់ឯកឧត្តម ឯក មនោសែន សាកលវិទ្យា ធិការ សាកលវិទ្យាល័យ ធនធានមនុស្ស ៖
សូមកោតសរសើរចំពោះទឹកចិត្ត របស់ឪពុកម្តាយដែលតស៊ូ និងលះបង់ដើម្បីកូន និងចំពោះការ តស៊ូរបស់ខ្លួនប្អូនផ្ទាល់ ។ សាកលវិទ្យាល័យធនធានមនុស្ស សូម ប្រកាសផ្តល់អាហារូបករណ៍ លើថ្លៃសិក្សា ១០០% នៅសាកលវិទ្យាល័យ ធនធានមនុស្ស ដល់ប្អូន ប្រសិនជាប្អូនប្រឡងសញ្ញា បត្រមធ្យមសិក្សាទុតិយភូមិជាប់ ។ សូមបងប្អូនជូយបន្តព័ត៌មាននេះធ្វើយ៉ាងណាឱ្យសាមីខ្លួនបានដឹងផង។ សូមជូនពរឱ្យប្អូនប្រុសប្រឡងជាប់ជាស្ថាពរ។
ពីខ្ញុំ ឯក មនោសែន សាកលវិទ្យធិការ សាកលវិទ្យាល័យធនធានមនុស្ស ។
សូមអរគុណ។


សូមបញ្ជាក់ថា : ឪពុកប្អូនប្រុសនេះ មកពីត្បែង ក្បែរភ្នំគូលែន (ឆ្ងាយពីក្រុងសៀមរាប មែនទែន)។

រូបភាព ៖ Sabay
អត្ថបទ៖ អារុណ
លោក ឯក មនោសែន សាកលវិទ្យាល័យធនធានមនុស្ស ផ្តល់អាហារូបករណ៍ ១០០% បន្ទាប់ពីឃើញរូបកំសត់ លោក ឯក មនោសែន សាកលវិទ្យាល័យធនធានមនុស្ស ផ្តល់អាហារូបករណ៍ ១០០% បន្ទាប់ពីឃើញរូបកំសត់ Reviewed by Unknown on 6:40:00 PM Rating: 5

No comments:

Powered by Blogger.